ព័ត៌មាន
រាជរដ្ឋាភិបាលសម្រេចបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េចំនួន៦០ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤
ភ្នំពេញ៖រាជរដ្ឋាភិបាលសម្រេចបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េចំនួន៦០ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤នេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជម្រាបជូនដំណឹងដល់ សាធារណៈជនទាំងអស់ថា ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ លេខ ០៥២ សជណចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ស្ថានទូតបានដាក់ឱ្យដំណើរការសេវាផ្តល់ លិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដើម្បីសម្រួលដល់ការលំបាក និងកាត់បន្ថយថ្លៃចំណាយផ្សេងៗ ដែលក្នុងជំហានដំបូង គិតចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដូចមានសេចក្តីជូនដំណឹងរបស់ស្ថានទូត ចុះថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤។
ក្នុងឱកាសអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសា.កូរ៉េ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេច មហាបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរនៅសា.កូរ៉េ ដែលក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានប្រកាសឱ្យបន្តការផ្តល់សេវាធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរ រយៈពេល ៣ ខែ បន្តទៀត គិតចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៤ ដូចមានសេចក្តីជូនដំណឹងរបស់ស្ថានទូតចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤។
យោងតាមការវាយតម្លៃទៅលើចំនួននៃការដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែន របស់ពលរដ្ឋខ្មែរ នៅ មិនទាន់សម្រេចបានទៅតាមចំនួនដែលបានរំពឹងទុកនៅឡើយ ស្របពេលដែលបងប្អូនពលរដ្ឋខ្មែរយើង នៅតែបន្តអញ្ជើញមកដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ ដូច្នេះ ស្ថានទូតក៏បានស្នើសុំគោលការណ៍ពីប្រមុខ រាជរដ្ឋាភិបាល ដើម្បីបន្តសេវាផ្តល់លិខិតឆ្លងដែននេះ មួយរយៈទៀត។
ក្នុងន័យនេះដោយបានទទួលគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសា.កូរ៉េ មានសេចក្តីសោមនស្ស រីករាយ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅសា.កូរ៉េ ជ្រាបថា ស្ថានទូតនឹងបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅសា.កូរ៉េ ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧