ព័ត៌មាន
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើវិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ជួយសហគមន៍ខ្មែរអ៊ិអ៊ិស្លាមលើផ្នែកសិក្សាធិការ
ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Mohd Fauzan Norodin នាយកវិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍(IIIT) នារសៀលថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីវឌ្ឍនៈភាពសហគមន៍អ៊ិស្លាមកម្ពុជា ក៏ដូចជាវិស័យអប់រំ ដោយបច្ចុប្បន្នមានសិស្សនិស្សិតជាច្រើន កំពុងបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ហើយពួកគេបានជ្រើសរើសមុខជំនាញទាំងផ្នែកវិទ្យាសាស្ត្រ និង សាសនា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានស្នើឱ្យវិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ជួយសហគមន៍អ៊ិស្លាមលើផ្នែកសិក្សាធិការ (Academic) ការស្រាវជ្រាវ អប់រំ និងផ្នែកផ្សេងៗទៀតតាម ដែលអាចធ្វើបាន ដើម្បីចូលរួមអភិវឌ្ឍសហគមន៍អ៊ិស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ចំណែកឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Mohd Fauzan Norodin បានមាន ប្រសាសន៍ថា ថ្នាក់ដឹកនាំម៉ាឡេស៊ី ជាពិសេសឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតែកោតសសើរមិនដាច់ពីមាត់ពីភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ហើយបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននឹងកំពុងធ្វើឱ្យកម្ពុជាមានសុខដុមរមនា និងការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ជាងនេះទៅទៀតឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យលើកឡើងដែរថា កម្ពុជាជាប្រទេសគំរូផ្នែកសុខដុមនីយកម្មជាតិសាសន៍ និង សាសនា នៅតំបន់អាស៊ីអាគ្នេយ៍។ទន្ទឹមគ្នានេះដែរ ក្នុងនាមលោកជាអ្នករៀបចំគោលនយោបាយ Madani សម្រាប់ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានចែករំលែកអំពីផែនការយុទ្ធ សាស្ត្រ Madani ក្នុងការអភិវឌ្ឍប្រទេសម៉ាឡេស៊ី។ ដោយគោលនយោបាយ Madani មកពីពាក្យ និរន្តភាព សុភមង្គល នវានុវត្តន៍ ការគោរពជំនឿទុកចិត្ត និងការអាណិតអាសូរ។
ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធបច្ចេក វិទ្យាឌីជីថលនិងជម្រុញឱ្យចងក្រងប្រព័ន្ធទន្និន័យសម្រាប់សហគមន៍អ៊ិស្លាមកម្ពុជា។ ទាក់ទងនឹងការស្នើសុំរបស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ខាង លើ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ បានរីករាយក្នុងការសហការជាមួយគ្នាដើម្បីអភិវឌ្ឍសហគមន៍អ៊ិស្លាមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ដែរថា វិទ្យាស្ថានអន្តរជាតិខាងលើ គឺជាអង្គការអន្តរជាតិឈាន មុខគេដែលផ្តោតលើការផ្តល់ ផ្លេតហ្វម សម្រាប់បញ្ញវន្ត អ្នកប្រាជ្ញ និង អ្នកស្រាវ ជ្រាវ ផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ជាមួយគ្នាដែរវិទ្យាស្ថានបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងអង្គការមួយចំនួននៅទូទាំងពិភពលោកឲដើម្បីអនុវត្តសកម្មភាព និងកម្មវិធីរបស់ខ្លួន។ អស់រយៈពេល៤០ ឆ្នាំមកហើយ វិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ គឺជាសំឡេងសម្រាប់ការនិយមកណ្ដាល ភាពចម្រុះ និងភាពទំនើបនៅក្នុងទស្សនៈអ៊ិស្លាម ដោយសង្កត់ធ្ងន់លើគោលគំនិត ដូចជាការអត់ឱន ការរួម រស់ជាមួយគ្នា និងការកសាងសមត្ថភាពរបស់សហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមសកល។វិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នេះត្រូវបានបង្កើតឡើងមិនរកប្រាក់ចំណេញ នៅសហរដ្ឋ អាមេរិកក្នុងឆ្នាំ១៩៨១ មានទីស្នាក់ការកណ្ដាលនៅ Virginia ជាយរដ្ឋធានី Washington DC ហើយបច្ចុប្បន្ន ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាល ៕ អត្ថបទ,ភារម្យ













-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ