ព័ត៌មាន
អាជ្ញាធរទន្លេសាបចុះឈ្វេងយល់ ប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធនៅតំបន់អភិរក្សជលផលផាត់សណ្តាយ
កំពង់ធំ ៖ អាជ្ញាធរទន្លេសាបដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានចុះទៅពិនិត្យឈ្វេងយល់ អំពីការងារអភិរក្សធនធានជីវចម្រុះ នៅតំបន់អភិរក្សជលផលផាត់សណ្តាយ (លេខ២ស្ទូន) ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពងធំ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ហ៊ែល តូនី បានបញ្ជាក់ថា ការចុះទៅពិនិត្យឈ្វេងយល់ពីការងារអភិរក្ស និងវឌ្ឍនភាព នៃការគ្រប់គ្រងធនធានជលផល ក៏ដូជីវចម្រុះនៅតំបន់អភិរក្ស ជលផលផាត់សណ្តាយនេះ គឺដេីម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហគមន៍ ដែលកំពុងរស់នៅ និងអាស្រ័យផលនៅតំបន់នោះ យកទៅពិភាក្សាបន្ត ដេីម្បីរាយការជូនទៅរាជរដ្ឋាភិបាល ខណៈ រាជរដ្ឋាភិបាលគ្រប់ៗ អាណត្តិ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លេីធនធានជីវចម្រុះ ពិសេស អាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបវរ ហ៊ុន ម៉ាណែន ក្នុងបំណងធ្វេីយ៉ាងណាធានាឱ្យបាននូវនិរន្តរភាព។
សូមជម្រាបថា ក្នុងឱកាស នោះប្រិភូអាជ្ញាធរទន្លេសាប ដែលមាន អន្តរក្រសួង អាជ្ញាធរ ដែនដី និង សហគមន៍ បានប្រកាសគាំទ្រពេញទំហឹង ចំពោះវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ដីព្រៃ និងដីតំបន់ការពារធនធានធម្មជាតិតំបន់ទន្លេសាប តាមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គ្រប់គ្នាផងដែរ៕




















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧