ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ «ឯកសារទស្សនាទាន UYFC 2.0»
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃព្រឹកថ្ងៃទី២៤ខែសីហានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ«ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)» នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.កប្រមាណ៨០០នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារ ដែលបានរៀបចំឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ នេះឡើង។ ឯកឧត្តមបានបន្តថា សិក្ខាសាលានេះ នឹងផ្តល់ជាវេទិកា និងឱកាសសម្រាប់សមាជិក សមាជិកា ចូលរួមចែករំលែក និងទទួលបាននូវចំណេះដឹងតាមរយៈបទអន្តរាគមន៍លើប្រធានបទសំខាន់ៗនាពេលនេះ។

ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អាចយកចំណេះដឹងដែលទទួលបាន ទៅផ្សព្វផ្សាយឱ្យបានស៊ីជម្រៅ និងទូលំទូលាយទៅដល់រចនាសម្ព័ន្ធថ្នាក់ក្រោម និងបំពេញការងារស្ម័គ្រចិត្តប្រកបដោយមនសិការ និងការបេ្តជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិបន្ថែមទៀត។
គួរបញ្ជាក់ដែរថា ទស្សនាទាន UYFC 2.0 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយព្រមទាំងផ្តល់វេទិកា ដើម្បីចូលរួមជាផ្នែកមួយក្នុងការកែប្រែសហភាពសហព័ន្ធយុវជនកម្ពុជា ទៅជាស្ថាប័នដែលមានតែគុណតម្លៃស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុដ៏ត្រឹមត្រូវនៃការប្រមូលផ្តុំធនធានយុវជនសម្រាប់ប្រទេសកម្ពុជា និងមានទិសដៅសម្រួច និងពង្រឹង ស.ស.យ.ក. ឱ្យក្លាយជាស្ថាប័នមួយដែលមានសក្តានុពល ស្របតាមបរិបទសង្គម។
អត្ថបទ ៖ ទូច សោភ័ណ













-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧