ព័ត៌មាន
កម្ពុជាកំពុងពង្រឹងគុណភាពអប់រំ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈបង្រៀនប្រកបដោយនវានុវត្តន៍
ភ្នំពេញ ៖ កម្ពុជាកំពុងពង្រឹងគុណភាពអប់រំ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈបង្រៀននៅកម្ពុជា ជូនដល់លោកគ្រូ-អ្នកគ្រូទាំងគ្រឹះស្ថានរដ្ឋ និងឯកជន មានភាពច្នៃប្រឌិត ការសហការ និងការផ្លាស់ប្តូរការអនុវត្តដែលល្អបំផុត ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសន្និសីទនៃការបង្រៀន ថ្នាក់ជាតិ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៤ នេះថា កម្មវត្ថុនៅក្នុងវិស័យអប់រំដែលរាជរដ្ឋាភិបាល រួមជាមួយវិស័យឯកជនកំពុងខិតខំ គឺដើម្បីគុណភាពសម្រាប់សិស្ស-និស្សិត ក្នុងនោះសិស្ស-និស្សិតដែលមានគុណភាព កម្ពុជាត្រូវតែមានធនធានមនុស្សខ្លាំង ជាពិសេស លោកគ្រូឥអ្នកគ្រូ, ទោះបីពួកគាត់មានចំណេះដឹងរួចហើយ ប៉ុន្តែត្រូវតែបំពេញបន្ថែម ដើម្បីផ្ទេរចំណេះដឹងទៅដល់សិស្ស-និស្សិត ព្រោះនៅក្នុងសត្សវត្សទី ២១ នេះ បានកំពុងចូលមកជំនួសនូវភារកិច្ច និងការងារជាច្រើន។
ឯកឧត្តមបណ្ឌិត បន្តថា បញ្ហានេះ ការដាក់បញ្ចូលឌីជីថល និងបច្ចេកវិទ្យាក្នុងកម្មវិធីសិក្សា គឺជាសក្តានុពលដ៏មានសារៈ សំខាន់ ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចូលទៅក្នុងកម្មវិធីសិក្សារួចហើយ ដើម្បីប្រែក្លាយការសិក្សាពីថ្នាក់រៀន សម្រាប់ អនុវត្តន៍នៃការដោះស្រាយបញ្ហារវាងគ្រូបង្រៀន និងសិស្ស ឱ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែងការចូលរួមរបស់លោកគ្រូ-អ្នកគ្រូ ទាំង គ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានសិក្សាឯកជននៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនចំណេះដឹងថ្មីៗបន្ថែម ដើម្បីជំរុញផលិតធនធានមនុស្សសម្រាប់កម្ពុជាទាំងមូល។
ជុំវិញការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យានេះ, អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលីជេ អេឌ្យូខេសិន លើកឡើងថា ទាក់ទិនឌីជីថល និងបច្ចេកវិទ្យានេះ ប្រទេសជិតខាង និង នៅក្នុងតំបន់ បានវិវត្តន៍ទៅដល់ឌីជីថលរួចហើយ តែសម្រាប់កម្ពុជា, បច្ចុប្បន្នប្រព័ន្ធអ៊ិនធ័រណេតក៏បាននិងកំពុងគ្រប់ដណ្តប់ទូទាំង ប្រទេសជាបណ្តើរៗ ដូច្នេះតាមរយៈការជំរុញបញ្ចូលឌីជីថល និងបច្ចេកវិទ្យា គឺជារឿងចំបាច់ ដើម្បីជួយលើកកម្ពស់ដល់វិស័យអប់រំ ជាពិសេសគ្រូបង្រៀនឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីជំរុញបង្កើតធនធានមនុស្សឱ្យកាន់តែខ្លាំងក្លា៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧