ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង នៅក្នុងស្រុកព្រៃឈរ
ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាមួយខ្នង ពីរជាន់ មាន១០បន្ទប់ នៅវិទ្យាល័យល្វា ស្ថិតនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងថា អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
ឯកឧត្តមបន្តថា សាលានេះ បានទទួលការជួយឧបត្ថម្ភគាំទ្រ ពីដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ក្នុងការជួយកសាងសង់អគារសិក្សាជាបន្តបន្ទាប់ជាក់ស្ដែងអគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ កសាងនៅឆ្នាំ២០២០ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ដើម្បីជំរុញការចូលរៀនរបស់កុមារនៅមូលដ្ឋានឱ្យបានច្រើន ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងពិធីនេះ ដើម្បីធ្វើជាសាក្សី ដែលយើងទទួលបានសមិទ្ធផលថ្មីមួយទៀត នៅក្រោមម្លប់សន្តិភាព ។
ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ផងដែរថា ម្លប់នៃសន្តិភាព គឺបានផ្ដល់ឱកាស ឱ្យយើងគ្រប់បែបយ៉ាង ក្នុងការកសាងសមិទ្ធផលនានា។ រីឯប្រជាពលរដ្ឋវិញក៏មានឱកាសដើម្បីបង្ករបង្កើនផល និងការធ្វើអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅឲ្យប្រសើរឡើង៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧