ព័ត៌មាន
ក្រសួងរ៉ែ៖ វិបត្តិអាកាសធាតុជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតដល់បណ្តាញថាមពលអាស៊ាន (APG)
រដ្ឋមន្ដ្រីក្រសួងរ៉ែ និថាមពល ឯកឧត្ដម កែវ រតនៈ បានថ្លែងថា វិបត្តិអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត ហើយបណ្តាញថា មពលអាស៊ាន (APG) គឺជាជម្រើសជាក់ស្តែងមួយ សម្រាប់កាត់បន្ថយការបញ្ចេញកាបូនរបស់អាស៊ាន។
ឯកឧត្ដម កែវ រតនៈ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ប្រទេសអាស៊ាន Heads of ASEAN Power Utilities/Authorities (HAPUA) លើកទី៤០ នៅកម្ពុជា ដើម្បីពង្រឹងសមាហរណកម្ម ថាមពលកកើតឡើងវិញ និងការតភ្ជាប់បណ្តាញអន្តរថាមពលក្នុងតំបន់ ដែលធ្វើឡើងនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៤នេះ។
ឯកឧត្តម បានថ្លែងថា គន្លឹះសម្រាប់ដោះស្រាយតម្រូវការថាមពល ដែលកំពុងកើនឡើងនៅក្នុងតំបន់តាមរយៈសមាហរណកម្មថាមពលកកើតឡើងវិញ។ ឯកឧត្តមបន្តថា «វិបត្តិអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតរបស់ទាំងអស់គ្នា ហើយបណ្តាញថាមពលអាស៊ាន (APG) គឺជាជម្រើសជាក់ស្តែងមួយ សម្រាប់កាត់បន្ថយការបញ្ចេញកាបូនរបស់អាស៊ាន»។
កិច្ចប្រជុំនេះ ផ្តោតលើការលើកកម្ពស់ការ ប្រើប្រាស់ថាមពល កកើតឡើងវិញ ពង្រឹងសន្តិសុខថាមពល និងនិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីតាមរយៈការតភ្ជាប់អន្តរកម្ម និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់បណ្តាអគ្គិសនីជាតិក្នុងការផ្តល់ការផ្គត់ផ្គង់ថាមពល ដែលអាចទុកចិត្តបាន សម្រាប់បំពេញតម្រូវការរបស់ ប្រជាជន បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ក៏ដូចជាការអភិវឌ្ឍ សេដ្ឋកិច្ចផងដែរ។
ឯកឧត្ដមថ្លែងថា ចាប់ពីថ្ងៃនេះ តទៅប្រទេសក្នុងតំបន់បានចូលដល់បរិបទថ្មីត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនពីវិស័យអគ្គិសនី ដើម្បីចូលរួមចំណែកក្នុងការជួយថែរក្សាបរិយាកាសសកល និងភពផែនដីដ៏ស្រស់បំព្រង។ ដូច្នេះអន្តរកាលថាមពល ចាំបាច់ត្រូវដាក់បញ្ចូលថាមពលកកើតឡើងវិញកាន់តែច្រើន ជាពិសេសប្រភពថាមពលកកើតឡើងវិញអថេរ សម្រាប់ចែករំលែកនៅក្នុងតំបន់ប្រជាជាតិអាស៊ាន ទាំងមូល៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧