ព័ត៌មាន
សិក្ខាកាម៦០រូបក្នុងខេត្តពោធិ៍សាត់ ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
វគ្គបណ្ដុះបណ្ដាលលើមុខជំនាញ Applied Looker Studio សេវាកម្មសណ្ឋាគារ និងផ្សាដែក ក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញខេត្តត្រាតប្រទេសថៃ ដែលបានដំណើរការអស់រយៈពេល៥ ថ្ងៃកន្លងមកនេះ ត្រូវបានបិទបញ្ចប់ នៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រហ្មមង្គល វង្សប៊ុនហ្វូ នាយកវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញខេត្តត្រាតប្រទេសថៃ។
តាមរបាយការណ៍របស់លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃនេះ មានសិក្ខាកាមចំនួន៦០នាក់ ក្នុងនោះស្រី៣១នាក់។ ទោះបីការសិក្សាមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយសារវគ្គនេះមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ មានការអនុវត្តន៍ច្រើនជាងទ្រឹស្ដី ហើយលោកគ្រូអ្នកគ្រូរៀបចំផែនការបង្រៀន បែងចែងពេលវេលាច្បាស់លាស់ មានវិធីសាស្ត្រក្នុងការផ្ទេរចំណេះដឹងនិងចំណេះធ្វើ ដែលធ្វើឲ្យសិក្ខាកាមងាយយល់និងឆាប់ចេះ។
លោកបន្តទៀតថា ការធ្វើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ថៃ ពិសេសរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាតនេះ ពិតជាបានទទួលនូវគុណប្រយោជន៍ធំធេង មិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែទទួលបាននូវផលប្រយោជន៍ លើវិស័យការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោក រុន សារី អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា មុខជំនាញវិជ្ជាជីវៈដែលវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញខេត្តត្រាតប្រទេសថៃ បានលើកឡើងមកនេះ គឺសុទ្ធសឹងតែមុខជំនាញល្អៗ ដែលប្អូនៗក្មួយៗមានការចាប់អារម្មណ៍ចង់រៀន មិនត្រឹមតែប៉ុណ្ណោះជាមុខជំនាញដែលមានតម្រូវការនៅលើទីផ្សារផងដែរ។
ក្នុងឱកាសនោះក៏មានការប្រគល់សញ្ញាបត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាមទាំង៦០នាក់ និងជូនវត្ថុអនុស្សាវរីយឲ្យគ្នាទៅវិញទៅមកផងដែរ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧