ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទានស.ស.យ.ក ២.០
ភ្នំពេញ៖ ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទាន ស.ស.យ.ក ២.០ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃ ២៤ ខែសីហា ឆ្នាំ ២០២៤ ។
នាឱកាសនោះ ឯកឧត្តមហ៊ុន ម៉ានី បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទានស.ស.យ.ក. ២.០ នេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ពីព្រោះជាឱកាសដែលថ្នាក់ដឹកនាំមកពីរចនាសម្ព័ន្ធ គ្រប់ជាន់ថ្នាក់របស់ ស.ស.យ.ក. បានមកជួបជុំគ្នា ដើម្បីស្វែងយល់ពីគោលគំនិតនៃឯកសារទស្សនាទានស.ស.យ.ក. ២.០ ដែលនឹងក្លាយជាត្រីវិស័យថ្មីបន្ថែមទៀត សម្រាប់បន្ដសកម្មភាពដែលខ្លួនបាន និងកំពុងអនុវត្ត ស្របតាមផែនការយុទ្ធសាស្ត្រ “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨” របស់ ស.ស.យ.ក.។
ឯកឧត្តម បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបអស់រយៈពេល ១ថ្ងៃពេញនេះ ពិតជាបានឆ្លុះបញ្ចាំងពី ការស្រលាញ់ និងស្មារតីចូលរួមគិតគូរពីជោគវាសនារបស់ប្រទេសជាតិ តាមរយៈការបង្កើតគំនិត និងប្រែក្លាយទៅជាសកម្មភាពអនុវត្តផ្ទាល់ ដើម្បីបង្កើតប្រយោជន៍ជូនសង្គមជាតិ។ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈការមានចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររួមគ្នាតែមួយ យើងប្រាកដជាអាចបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតជូនសង្គមជាតិ។
ជាចុងក្រោយឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំអោយសមាជិក សមាជិកា ចងចាំនូវថ្ងៃកំណើតរបស់ ស.ស.យ.ក. ដោយបន្តថែរក្សានូវស្មារតី ២ ធ្នូ តាមរយៈការលៈបង់ផលប្រយោជន៍រៀងខ្លួន មករួបរួមគ្នា និងថែរក្សាស្មារតីសាមគ្គីពីគ្រប់រចនាសម្ព័ន្ធទាំងអស់របស់ស.ស.យ.ក.។
ឯកឧត្តមបានលើកទឹកចិត្ត សមាជិក សមាជិកា ឱ្យបន្តចូលរួមជាមួយស.ស.យ.ក. សិក្សាស្វែងយល់ឱ្យបានច្បាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបុព្វហេតុរបស់ ស.ស.យ.ក. ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវបេសកកម្មដើម្បីសង្គមជាតិ និងកសាងការរួបរួមគ្នាក្រោមស្មារតីខ្មែរតែមួយ ៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧