ព័ត៌មាន
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបើកសិក្ខាសាលាស្តីពី ការងារ និងសហគ្រិនភាពដើម្បី លើកកម្ពស់ការសិក្សានិងការប្រើប្រាស់ភាសាបារាំងរបស់និស្សិតកម្ពុជា ឡាវ និង វៀតណាម
ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយបានទទួលថវិកាពីទីភ្នាក់ងារឧត្តមសិក្សានៃប្រទេសនិយាយភាសាបារាំងបានរៀបចំសិក្ខាសាលាមួយស្តីពី “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាព ” ក្នុងគោលបំណងលើកកម្ពស់ការសិក្សានិងការប្រើប្រាស់ភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការពង្រឹងសមត្ថភាពរបស់និស្សិតក្នុងការស្វែងរកការងារ និង ការអភិវឌ្ឍន៍គម្រោងសហគ្រិនផងដែរ។
“វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាពនេះ ត្រូវបានប្រកាសបើកជាផ្លូវការដំណើរការនេះនៅវេលាថ្ងៃ ទី២៦ ខែ សីហា ឆ្នាំ២០២៤នេះតទៅនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង លោក អ៊ឹម ក្រាវង្ស ប្រធាននៃទីភ្នាក់ងារនៃប្រទេសប្រើប្រាស់ភាសាបារាំងប្រចាំប្រទេសកម្ពុជា ព្រម ទាំងមានការចូលរួមពីតំណាងស្ថានទូតនៃប្រទេសបារាំង ក្រសួងអប់រំយុវជន និង កីឡា រួមនិង តំណាង មកពីសាកលវិទ្យាល័យនានាដែលមានបង្រៀនភាសាបារាំងក្នុងប្រទេសកម្ពុជា។
យោងតាមកម្មវិធី សិក្ខាសាលាស្តីពី “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាពនេះដំណើរការឡើងរយៈពេល ៦ ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៤ នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយមានការ ចូលរួមពីនិស្សិតមកពីបណ្តាសាកលវិទ្យាល័យដែលមានបង្រៀនភាសាបារាំងដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ,សាកលវិទ្យាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិកណូ) ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យនៃប្រទេសឡាវ និង វៀតណាម ជាដើមសរុប ២៥ នាក់ ។
សូមជម្រាបថា ក្នុងវគ្គសិក្ខាសាលានេះ និស្សិតទាំងអស់នឹងទទួលបង្ហាត់បង្រៀនពីអ្នកជំនាញទៅលើការសរសេរ CV letter de motivation (coverletter) គម្រោងពាណិជ្ជកម្ម ធុរកិច្ចដើម្បីពង្រឹងសមត្ថភាពនិស្សិតក្នុងការ ស្វែងរកការងារធ្វើ ក៏ដូចការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ បន្ទាប់ពីទទួលបានចំណេះដឹងផ្នែកទ្រឹស្តី និស្សិតក៏មានការចុះទស្សនកិច្ចនៅតាមទីតាំងក្រុមហ៊ុន ហាងពាណិជ្ជកម្មបែបគ្រួសារ និងសមាគមន៍នានា ក្នុងគោល បំណងឲ្យនិស្សិតយល់កាន់តែច្បាស់លើទ្រឹស្តីដែលបានអ្នកជំនាញបានបង្ហាញនិងយល់កាន់តែច្បាស់នូវការបើកអាជីវកម្មការពង្រឹងសមត្ថភាពដើម្បីការងារក្នុងជីវិតជាក់ ស្តែង។ ព្រមទាំងជាគំនិតសម្រាប់និស្សិតទាំងអស់រៀបចំសរសេរគម្រោងផ្ទាល់ខ្លួនម្នាក់ៗផងដែរ ។នាថ្ងៃទី៤ និស្សិតត្រូវធ្វើការជាក្រុមពី ៤ ទៅ ៥ នាក់ដើម្បីសរសេរគម្រោងនិងបង្ហាញនៅមុខគណ:កម្មការដែលរៀបចំឡើង ដោយអ្នក ជំនាញក្នុងការសរសេរគម្រោងនានា ។ ជាសខីភាពនៃកិច្ចខំប្រឹងប្រែងនិស្សិតនឹងទទួលបានវិញ្ញាបនបត្រផងដែរ ៕ អត្ថបទ.ភារម្យ














-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧