ព័ត៌មាន
រដ្ឋ និងឯកជន រួមគ្នាដោះស្រាយលើផ្នែកកម្មន្តសាល ដើម្បីជំរុញភាពរីកចម្រើនក្នុងវិស័យនេះ
រដ្ឋ និងវិស័យឯកជន រៀបចំកិច្ចប្រជុំភាពជាដៃគូ លើផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីពិភាក្សា ដោះ ស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជននៅក្នុងសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញអភិវឌ្ឍន៍ការរីកចម្រើន ក្នុងវិស័យនេះ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុមការងារ “គ” និងឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធានក្រុមការងារ “គ” តំណាងវិស័យឯកជន នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ នេះ បានបើកកិច្ចប្រជុំភាពជាដៃគូក្រុមការងារ “គ” ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៃវេទិការាជរដ្ឋាភិបាលកម្ពុជា ផ្នែកឯកជន រួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជននៅក្នុងសហគ្រាស ធុនតូច និងមធ្យម ដើម្បីប្រមូលធាតុចូល និងបញ្ហាប្រឈមនានារបស់ផ្នែកឯកជន។
ចំពោះបញ្ហាដែលលើកយកពិភាក្សា និងដោះស្រាយរួមមាន៖ ផលពិបាកក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីក ឬ បើកអាជីវកម្មថ្មីបន្ថែម, បញ្ហាថាមពល, បញ្ហាប្រឈមក្នុងផលិតកម្មអំបិល, កង្វះការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងស្ថាប័ន សាធារណៈ, សំណើរសុំឱ្យកម្ពុជាចូលជាមសមាជិក ISO Member Bodies, ការក្លែងបន្លំប្រភពដើមនៃផលិតផលដើម្បីនាំចេញ, បញ្ហាប្រកួតប្រជែងមិនស្មើភាព, ការរុញផលិតផលចូលជាទីផ្សារ, ការបង់ពន្ធ, ការចុះ (ចបផ) និងការលើកទឹកចិត្តឱ្យពង្រីកពីសហ គ្រាសធុនតូច ទៅជាមធ្យម និងទៅជាក្រុមហ៊ុនជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ត្រូវបានរៀបចំឡើងបន្ទាប់ពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព, ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។ ជាក់ស្តែងការរៀបចំកិច្ចប្រជុំភាពជាដៃគូក្រុមការងារ “គ” ផ្នែកកម្មន្តសាល នេះជាកិច្ចប្រជុំលើកទី១ ស្ថិតក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយលើបញ្ហាប្រឈម និងសំណូមពរនានាក្នុងវិស័យឯកជនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN