ព័ត៌មាន
ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ ភាគីសហជីពស្នើសុំចំនួន ១៤ដុល្លារបន្ថែម នៃប្រាក់ឈ្នួលបច្ចុប្បន្ន
តំណាងកម្មករនិយោជិត ក្រុមមេដឹកនាំសហជីពបានឯកភាពគ្នាកំណត់តួលេខបឋមមួយ នៃប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសម្រាប់ឆ្នា២០២៥ ចំនួន ២១៨ដុល្លារអាម៉េរិក ដើម្បីត្រៀមចចារជាមួយភាគីនិយោជក នៅថ្ងៃទី២៩ សីហា ឆ្នាំ២០២៤ស្អែកនេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថាថា ឆ្លងកាត់ការប្រជុំគ្នាបរយះពេលមួយព្រឹកពេញនៅថ្ងៃម្សិលមិញនេះ ក្រុមសហជីពបានឯកភាពគ្នាយកតួលេខចំនួន ១៤ដុល្លារ សម្រាប់បន្ថែមលើប្រាក់ឈ្នួលអប្បបរមាគោល ២០៤ដុល្លារ ហើយនេះគ្រាន់តែជាតួលេខដែលត្រូវជជែកពិភាក្សាគ្នាប៉ុណ្ណោះ ដើម្បីត្រៀមបង្ហាញបន្តក្នុងកិច្ចប្រជុំជាមួយភាគីនិយោជក។
លោក បានឱ្យដឹងទៀតថា មកដល់ពេលនេះក្រុមសហជីពមានភាពចាស់ទុំច្រើនក្នុងការចចារ ព្រោះសុទ្ធតែជាអ្នកយល់អំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងជួបប្រទះ ដូច្នេះក្រុមសហជីពនឹងស្វែងយល់ ហើយនឹងមានតួលេខផ្សេងៗទៀតយកទៅជជែកពិភាក្សាបន្តបន្ទាប់ ដើម្បីរកឲ្យឃើញនូវតួលេខពិតប្រាកដដើម្បីឱ្យការជជែកគ្នាប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងរលូនប្រកបដោយបច្ចេកទេស និងផ្អែកតាមច្បាប់កំណត់ក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
លោក សំ សឿន បានសំណូមពរបន្ថែមទៅកាន់កម្មករនិយោជិត ធ្វើយ៉ាងណាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ហើយខិតខំស្វែងរកជំនាញបន្ថែម ដើម្បីអភិវឌ្ឍការងាររបស់ខ្លួនឯងឲ្យរីកចម្រើនថែមទៀតដើម្បីឈានទៅដល់ការទទួលប្រាក់ឈ្នួលកាន់តែប្រសើរឡើងនៅថ្ងៃអនាគត។ បន្ថែមពីនេះទៀត សូមឲ្យកម្មករនិយោជិត ធ្វើយ៉ាងណាចេះយោគយល់និងអធ្យាស្រ័យគ្នាទៅវិញទៅមក ទាំងភាគីកម្មករនិយោជិត ក៏ដួចជាភាគីនិយោជក ពីព្រោះគ្រប់ភាគីទាំងអស់ ប្រៀបបីដូចជាដៃគូជីវិតក្នុងគ្រួសារផងដែរ ក្នុងការចាប់ដៃគ្នា ដើម្បីឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា។
ជុំវិញការបើកដំណើរការកិច្ចចរចាប្រាក់ឈ្នួលកម្មករនេះដែរ លោក កាន់ ស៊ីថន សហជីពមូលដ្ឋាន ក៏ដូចជាកម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានសង្ឃឹមទុកថា នឹងអាចកើនឡើងថែមទៀត ដោយសារការជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមកម្មករ បានឲ្យដឹងស្រដៀងគ្នាទៀតថា តាមរយៈការដឹកនាំរបស់នាយករដ្ឋមន្រ្តីអាណិត្តទី៧នេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួយឲ្យកម្មករទាំងអស់មានការងារធ្វើកាន់តែច្រើន ប្រាក់ខែខ្ពស់ និងការរស់នៅប្រកបដោយភាពសម្បូរសប្បាយក្រោមម្លប់សន្តិភាពទៅមុខបន្តទៀត។
គួរបញ្ជាក់ថា ការតម្លើងប្រាក់ឈ្នួលអប្បបរមា ត្រូវឈរលើគោលការណ៍លក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ គ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ចំណុច ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។
គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង មានចំនួន ២០៤ដុល្លារអាមេរិក ក្នុងមួយខែៗ៕
អត្ថបទ ឈិត បូរ៉ាវី








-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង