ព័ត៌មាន
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពាក់ព័ន្ធវិស័យកសិកម្ម ឱសថ និងឧស្សាហកម្មសត្វ បានបើកដំណើរការនៅកម្ពុជា
ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដោយមានអ្នកជំនួញ និងអ្នករកស៊ីវិស័យកសិកម្ម មកពី ១៣ប្រទេស ដូចជា ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ និងវៀតណាមជាដើម ដើម្បីដាក់បង្ហាញផលិតផល និងសេវាកម្មអភិវឌ្ឍន៍ជំនួញ ក្នុងវិស័យកសិកម្ម សម្រស់ ឱសថ និងឧស្សាហកម្មសត្វចិញ្ចឹម។
ក្នុងពិធីបើកសម្ភោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមមកពីសមាគមសហព័ន្ធកសិករកម្ពុជា, សមាគមអ្នកចិញ្ចឹមវារីវប្បកម្មកម្ពុជា, សម្ព័ន្ធសហប្រតិបត្តិការកសិកម្មកម្ពុជា, សមាគមជាងកាត់សក់ និងកែសម្ផស្សនៅកម្ពុជា, សមាគមអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត, សមាគមផលិតចំណីអាហារកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត នៅអគារកោះពេជ្រ ទីក្រុងភ្នំពេញ។
លោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន វៀរ (VEAS) នៅក្រោយកម្មវិធីនេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រៅពីការដាក់តាំងផលិតផល និងបច្ចេកវិទ្យានៅតាមស្តង់ ការតាំងពិព័រណ៍ឆ្នាំនេះ ក៏ទាក់ទាញភ្ញៀវទេសចរជំនាញ និងអង្គភាពទិញទំនិញជាមួយនឹងសកម្មភាពលេចធ្លោជាច្រើន។ បន្ថែមពីនេះ ក៏នឹងមានការៀបចំជាសិក្ខាសាលា ដឹកនាំដោយអ្នកជំនាញឧស្សាហកម្ម ដែលបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយបំផុត និងនិន្នាការទីផ្សារ ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម។
នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺបានចូលរួមចំណែកជួយការងារកសិកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការទំនាក់ទំនងពាណិជ្ជកម្ម និងកសិកម្មទាំងពង្រឹងកិច្ចសហការប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងស្រុក និងក្រៅស្រុកផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានចាត់ទុកព្រឹត្តិការណ៍នេះថា នឹងក្លាយទៅជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយបន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យា។ ឯកឧត្តម បានបន្ថែមថា ពិព័រណ៍នេះដែរ ក៏នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏អំណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងទីកន្លែងមួយ ដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។
សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ រយៈពេល៣ថ្ងៃនេះ ក៏នឹងមានការរៀបចំសិក្ខាសាលាស្តីពីផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាចុងក្រោយបំផុត និន្នាការទីផ្សារ និងការអភិវឌ្ឍអាជីវកម្មព្រមទាំងការផ្គូរផ្គងអាជីវកម្ម(B2B Matchmaking) ដែលអនុញ្ញាតឱ្យពួកគេជួបដៃគូដែលមានសក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្តសញ្ញាណអ្នកទិញសមរម្យ និងកិច្ចសន្យាអាជីវកម្ម៕ អត្ថបទ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧