ព័ត៌មាន
ក្រុមការងារសម្ដេចធិបតី ដែលរៀបចំលិខិតថ្លែងអំណរគុណបញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណជូនមហាជនចូលរួមជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មិនតម្រូវឲ្យមានការបង់ថវិកាអ្វីទាំងអស់
ភ្នំពេញ៖ ក្រុមការងារ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលរៀបចំលិខិតថ្លែងអំណរគុណ ជូនមហាជនចូលរួមជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ប្រកាសបដិសេធយ៉ាងដាច់អហង្ការថា ការជូនលិខិតថ្លែងអំណរគុណចំពោះមហាជនដែលបានចូលរួមជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។
ក្រុមការងារបានជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា តាមប្រភពព័ត៌មាន មានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពគេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថាខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។
ក្រុមការងារបានបញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ គឺធ្វើដោយមិនតម្រូវឲ្យមានការបង់ប្រាក់ ឬជាថ្នូរនៃទឹកចិត្តណាមួយសម្រាប់ក្រុមការងារនោះឡើយ។
ក្រុមការងារបញ្ជាក់ថា៖«ដូចនេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ហើយប្រសិនបើមានការប្រព្រឹត្តិដូចករណីខាងលើ សូមរាយការណ៍មកជាបន្ទាន់តាមរយៈផេក និង Telegram Channel ផ្លូវការរបស់សម្តេចធិបតី ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងចំពោះជននោះ»៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧