ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល៖ ការចូលរួមបរិច្ចាគថវិការបស់ពលរដ្ឋបង្ហាញពីការរួបរួមគ្នា ដើម្បីការពារបូរណភាពទឹកដី
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងថា ការចូលរួមបរិច្ចាគថវិការបស់កម្មករ-កម្មការិនីបានឆ្លុះបញ្ចាំងពីការរួបរួមគ្នា ក្នុងការការពារបូរណភាពទឹកដីប្រទេសកម្ពុជា។
ក្នុងពេលមន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននាំគ្នាបន្តបរិច្ចាគថវិកាចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំគណៈប្រតិភូចុះពិនិត្យវិស័យកសិកម្មនៃចំការកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព និងបានជួបសំណេះសំណាល់ជាមួយតំណាងកម្មករ-កម្មការិនីចំនួនជាង១ពាន់នាក់។
នាឱកាសនោះ កម្មករ-កម្មការិនីទាំងអស់ចំនួនជាង១ពាន់នាក់បានស្ម័គ្រចិត្តបរិច្ចាគថវិការផ្ទាល់ខ្លួនក្នុងម្នាក់ចំនួន៥ម៉ឺនរៀល ស្មើនឹងទឹកប្រាក់សរុប៥៥លានរៀល ដើម្បីផ្តល់ជូនរាជរដ្ឋាភិបាល ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែន។
ជាមួយគ្នា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញការរីករាយ និងរំភើបចំពោះទឹកចិត្តរបស់កម្មករ-កម្មការិនី ដែលនេះជាការឆ្លុះបញ្ចាំងដល់ការរួបរួមគ្នា ក្នុងការការពារបូរណភាពទឹកដី និងសន្តិភាពដែលធានាបានគ្រប់យ៉ាងដូចពេលបច្ចុប្បន្ន ខណៈផ្ទុយពីអ្នកនយោបាយខ្លះមិនបានជួយអ្វីក្រៅពីការញុះញង់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ត្រឹមរយៈពេលពីរថ្ងៃ ក្រោយខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសពីការចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សម្ទុះមហាជនទាំងក្នុង និងក្រៅប្រទេស ទាំងចាស់ ក្មេង ព្រះសង្ឃ មន្រ្ដី រាជការ និងកម្មករកម្មការិនី បានស្ម័គ្រចូលរួមបរិច្ចាគថវិការបស់ខ្លួន ដើម្បីចូលរួមការកសាងហេរដ្ឋារចនាសម្ព័ន្ធតាមត្រំដែន។ ស្មារតីសាមគ្គីភាពនេះ បានបង្ហាញយ៉ាងច្បាស់នូវស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕អត្ថបទ សេក ឧត្តម ថត
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ