ព័ត៌មាន
ពលរដ្ឋថាការបរិច្ចាគថវិកាចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺកើតចេញពីការស្នេហាជាតិ
ពលរដ្ឋ គ្រូបង្រៀន និងអ្នកលក់ដូរតាមទីសាធារណៈនានា អះអាងថា មកដល់ពេលនេះ ពួកគេបានបរិច្ចាគថវិកាចូលរួមក្នុងមូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែនរួចហើយ ហើយការបរិច្ចាគថវិកានេះ គឺធ្វើតាមលទ្ធភាព កើតពីទឹកចិត្តបំណងប្រាថ្នាចេញពីបេះដូង ក្តីស្រឡាញ់ខ្ពស់សម្រាប់ការងារអភិវឌ្ឍជាតិ ពិសេសអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធក្រវ៉ាត់ព្រំដែនកម្ពុជានៅភូមិភាគឦសាន។
ពលរដ្ឋដែលខ្លួនជាគ្រូបង្រៀន និងអ្នកលក់ដូរតូចតាច ថ្លែងប្រាប់ BTV នៅថ្ងៃទី៣០ ខែសីហានេះថា មកដល់ពេលនេះ ពលរដ្ឋទាំងអស់គ្នាបានបំពេញបំណងប្រាថ្នាដោយក្តីស្រឡាញ់ ការពេញចិត្តរបស់ខ្លួនហើយ គឺបានបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់ខ្លួន ដាក់ចូលក្នុងមូលនិធិកសាងរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនរួចហើយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមតំបន់ខែ្សក្រវាត់ព្រំដែនរបស់កម្ពុជា។
ពលរដ្ឋបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិកានេះ គឺគ្មាននរណាទាមទារ មកបង្ខិតបង្ខំឲ្យបរិច្ចាគឡើយ ពោលគឺជាឱកាសបំពេញក្តីស្រឡាញ់ចំពោះជាតិ ហើយជាពិសេសនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធតាមខ្សែក្រវាត់ព្រំដែនទាំងនោះសាងសង់រួចហើយ គឺពលរដ្ឋទាំងនោះ នឹងនាំគ្នាទៅទស្សនាសមិទ្ធផល ដែលខ្លួនបានរួមចំណែកបរិច្ចាគថវិកាសម្រាប់ការសាងសង់នោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មកដល់បច្ចុប្បន្ន បានសាងសង់ផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា ថៃ បានប្រវែងជាង ៤៥៥ គ.ម លើចម្ងាយផ្លូវសរុប ៥០៩ គ.ម សាងសង់ផ្លូវព្រំដែនកម្ពុជា ឡាវ បានប្រវែងជាង ១៧៩ គ.ម លើចម្ងាយផ្លូវសរុប ៣៧៧ គ.ម និងផ្លូវតាមព្រំដែនកម្ពុជា វៀតណាម ស្ថាបនាបានប្រវែងជាង ៦៨៥ គ.ម លើចម្ងាយផ្លូវសរុបផ្លូវ ១០៨៩ គ.ម៕ អត្ថបទ ស៊ុម សុខជា

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN