ព័ត៌មាន
គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ធ្វើការដាក់បង្ហាញស្នាដៃស្រាវជ្រាវរបស់ខ្លួន
គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្រ បូក២ ជំនាន់ទី២ បានដាក់បង្ហាញស្នាដៃស្រាវជ្រាវរបស់ខ្លួននៅទីតាំងវិទ្យាស្ថានជាតិអប់រំ។ ការដាក់បង្ហាញស្នាដៃនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ សីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។
សម្រាប់ការរៀបចំពិព័រណ៍នេះ ឯកឧត្តម សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានលើកឡើងថា គរុនិស្សិតតម្រូវឱ្យធ្វើការស្រាវជ្រាវ ដើម្បីដាក់តាំងបង្ហាញស្នាដៃចំនួនពីរដងក្នុងមួយឆ្នាំ។ ការតាំងពិព័រណ៍ លើកទី២នេះ គរុនិស្សិតដែលចូលរួមមានចំនួន ៧៦៥ នាក់ ចែកចេញជា ១៩មុខវិជ្ជាឯកទេស ស្មើនឹង៣៦ ថ្នាក់។ ឯកឧត្តមបន្តថា គរុនិស្សិតទាំង៧៦៥នាក់នេះ បានលើកយកប្រធានបទស្រាវជ្រាវថ្មីចំនួន៨០ មកដាក់តាំង ពិព័រណ៍។ ប្រធានបទទាំង៨០នេះ ត្រូវបានបែងចែកជា៥បណ្តុំដូចលើកទី១ដែររួមមាន៖ ផ្នែកផលិតសម្ភារឧបទេស ផ្នែកនវានុវត្តន៍ ផ្នែកសរសេរ សៀវភៅកិច្ចតែងការបង្រៀន ផ្នែកសៀវភៅលំហាត់ឬសៀវភៅពិសោធន៍ និងផ្នែកសរសេរសៀវភៅសិក្សាគោល។
សម្រាប់ការរៀបចំឱ្យមានពិព័រណ៍នេះ លោក អ៊ុក ចលនា ជាតំណាងក្រុមគីមីវិទ្យា លើកឡើងថា ក្រុមរបស់គាត់ បានរួមគ្នាបង្កើត អាគុយទឹកសមុទ្រ។ អាគុយទឹកសមុទ្រ គឺជាការយកទឹកសមុទ្រ មកប្រើប្រាស់បំប្លែងទៅជាថាមពលអគ្គិសនី ដើម្បីចូលរួមបង្ហាញជាស្នាដៃ។
ក្នុងពិធីបើកពិព័រណ៍នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសសើរចំពោះស្នាដៃស្រាវជ្រាវ របស់គរុនិស្សិតផងដែរ។ ទន្ទឹមនឹងការកោតសសើរ ឯកឧត្តម បានផ្ដល់ជាអនុសាសន៍ ដោយណែនាំទៅកាន់ គរុនិស្សិត ត្រូវធ្វើការប្រកបដោយមនសិការវិជ្ជាជីវៈ ត្រូវមាននិយ័តភាពក្នុងពេលបំពេញការងារ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ និង ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងឥរិយាបថ ក្នុងការបង្រៀន និងរៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕ អត្ថបទ៖ គឹម ហុក











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧