ព័ត៌មាន
កម្ពុជាកំពុងបង្កើតធនធានមនុស្សដើរលើផ្លូវត្រូវ និងឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ន
កម្ពុជាកំពុងបង្កើតធនធានមនុស្សលើផ្នែកគណនេយ្យ និងសវនកម្ម ដោយបានកំពុងដើរលើផ្លូវត្រូវ និងជាកម្មវត្ថុដ៏សំខាន់ សម្រាប់ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ការប្រមូលចចំណូលពន្ធសម្រាប់ជាតិ ខណៈកម្ពុជាបាននឹងកំពុងស្រូបសក្តានុពល វិនិយោគជាបន្តបន្ទាប់។
ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា លើកឡើងពីតម្រូវការផ្នែកគណនេយ្យ និងសវនកម្មនៅកម្ពុជានេះថា កម្ពុជាគឺជាប្រទេសកំពុងមានការរីក ចម្រើន ជាពិសេសកម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគជាបន្តបន្ទាប់ ក្នុងនោះសម្រាប់វិស័យការងារលើផ្នែកទាំងនេះ ក៏បាននិង កំពុងមានតម្រូវការឥតឈប់ឈរផងដែរ។ ទាក់ទិនជំនាញនេះដែរ ប្រសិនការចូលរួមអនុវត្តតាមស្តង់ដារគណនេយ្យ និងសវនកម្មបាន ល្អ អាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ និងបញ្ជី គណនេយ្យអាចទុកចិត្តបាន និងអាចទាញផលប្រយោជន៍ពីវិស័យបានជាច្រើន ក្នុងការពង្រីកខ្លួនលើអាជីវកម្មផងដែរ និងក៏ជា ប្រសិទ្ធភាពនៃប្រមូលចំណូលពន្ធចូលថវិកាជាតិផងដែរ។
ចំណែកលោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា លើកឡើងឱ្យដឹងថា ជុំវិញជំនាញខាង លើនេះ សម្រាប់កម្ពុជា បើធៀបទៅនិងប្រទេសក្នុងអាស៊ាន ឃើញថា ប្រទេសយើងអាចជាប់ក្នុងលំដាប់ល្អប្រសើរ ក្នុងការអនុវត្តន៍ ស្តង់ដារគណនេយ្យអន្តរជាតិ ដែលក្នុងនោះកម្ពុជាបានប្រើប្រាស់ស្តង់ដារអន្តរជាតិនេះជាយូរណាស់មកហើយ ពោលគឺកម្ពុជាបាន កំពុងដ៏ទន្ទឹមប្រទេសអភិវឌ្ឍន៍ផ្សេងៗដូចគ្នា។
ទាក់ទិនការសិក្សាជំនាញវិញ, លោក ខេស៊ី បាណេត នាយកខេមអេដ លើកឡើងថា នៅក្នុងរយៈពេលជាង ២០ ឆ្នាំ មកនេះ ខេមអេដបានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាព ដល់និស្សិត និងសាធារណៈជនទូទៅ ដែលនេះគឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សឱ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារ ជាធនធានដែលមានសក្តានុពល ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ពាក់ព័ន្ធជំនាញខាងលើនេះ, មកដល់បច្ចុប្បន្នកម្ពុជាមានជំនាញគណនេយ្យករ និងសវនកម្ម ចំនួនប្រមាណជាង ៣០០នាក់ ក្នុងនោះអ្នកដែលកំពុងសិក្សា មានប្រមាណជិត ៤ ពាន់នាក់, ដូច្នេះកម្ពុជានៅមានតម្រូវការជំនាញគណនេយ្យ និងសវកម្ម ជាច្រើនទៀត សម្រាប់តម្រូវការតាមបណ្តារោងចក្រ សហគ្រាសនានា ដែលក្នុងនោះសហគ្រាសរដ្ឋ ក៏កំពុងមានតម្រូវការផងដែរ ស្របពេលបច្ចុប្បន្នការអនុវត្តស្តង់ដារ ត្រូវបានកម្ពុជាកំពុងលើកទឹកចិត្ត និងជំរុញឱ្យអនុវត្តន៍ ដើម្បីមានមូលដ្ឋានក្នុងការគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីគណនេយ្យអាចទុកចិត្តបាន ដើម្បីជាប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់ជាតិ៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN