ព័ត៌មាន
ពលករ និងពលរដ្ឋខ្មែរនៅថៃ ពេញចិត្តបរិច្ចាគថវិកាជូន«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងបុព្វហេតុការពារបូរណភាពទឹកដី
ភ្នំពេញ៖ បងប្អូនពលករខ្មែរនៅប្រទេសថៃ បង្ហាញពីការស្រលាញ់ជាតិពិតប្រាកដតាមរយៈការបរិច្ចាគថវិកាជូន«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីបុព្វហេតុការពារទឹកដី ភ្នំ ព្រៃឈើ ធនធានធម្មជាតិនៅតំបន់ព្រំដែន ពិសេសដើម្បីប្រទេសជាតិមានការអភិវឌ្ឍ ប្រកបដោយចីរភាព និងនិរន្តរភាព។
អ្នកស្រីខន ស្រីតុ ពលការិនីនៅប្រទេសថៃ បានចូលរួមថវិកា ហើយបានបង្ហោះបង្ហាញតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការចូលរួមដោយស្ម័គ្រចិត្តក្នុងការចូលរួមយុទ្ធនាការជាតិជាមួយរាជរដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងការពារអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងស្មារតីសាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនថែមទៀត។
លើបណ្តាញសង្គមហ្វេសប៊ុក កម្មការិនី អ៊ុង ភក្តី ដែលបានចូលរួមក្នុងសកម្មភាពនេះ បានអំពាវនាវដល់ពលករខ្មែរនៅថៃ និងអ្នកស្នេហាជាតិទាំងអស់ ចូលរួមបរិច្ចាគជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ផងដែរ។
គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនថវិកាដល់ជាង១១លានដុល្លារហើយ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN