ព័ត៌មាន
ក្រសួងធម្មការ និងសាសនា មានតួនាទីបណ្ដុះបណ្ដាល អាចារ្យ អាចារិនី ពីទម្រង់ក្បួនច្បាប់ពិធីកម្មបុរាណខ្មែរ ពីសម័យបុរាណ
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៦, នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លើកឡើងថា ក្រសួង មានតួនាទីបណ្ដុះបណ្ដាល អាចារ្យ អាចារិនី ពីទម្រង់ក្បួនច្បាប់ពិធីកម្មបុរាណខ្មែរពីសម័យបុរាណ។
ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមឲ្យក្រសួងធម្មការ និងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាត់តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះបាន៤៦វគ្គហើយ ដោយសារតែមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេចរបស់អាចារ្យ អាចារិនី អ្នកកាន់កម្មវិធី។ ហើយកាលពីពេលថ្មីនេះ ក្រសួង បានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពីធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឲ្យរៀបចំជម្រុញបន្តបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នា នៅក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណីរក្សាឲ្យបាននៅអត្តសញ្ញាណជាតិ អភិរក្សវប្បធម៌ខ្មែរ ដើម្បីបញ្ជៀសវិបត្តិអាចារ្យ។
ក្នុងឱកាសនេះឯកឧត្តម បានអំពាវនាវដល់ព្រះសង្ឃ អាចារ្យ អាចារិនីទាំងអស់ សូមនិមន្តនិងអញ្ជើញ ទៅលេងកំសាន្ត និងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍នៅខេត្តភាគឦសាន ដែលមានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រោះរាជរដ្ឋាភិបាលបានរៀបចំជារថយន្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារិនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន ពិសេសកាន់តែខិតជិតដល់ពិធីបុណ្យភ្ជុំបិណ្ឌផង ដូចនេះជាឱកាសល្អព្រះសង្ឃ អាចារ្យ អាចារ្យនី យកចំណេះជំនាញនេះ ទៅធ្វើពិធីកម្ម ដល់ប្រជាពុទ្ធបរិស័ទក្នុងរដូវបុណ្យទានផ្សេងៗ ។
បើតាមលោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៦នេះ គឺសិក្សារយៈពេល៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីចម្រុះរាជធានី-ខេត្តទូទាំងប្រទេសចំនួន២១១អង្គ/នាក់ ក្នុងនោះព្រះសង្ឃ២៣អង្គ និងអាចារ្យនី ៨នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប ជាអ្នកសិក្សាលើ១៨មុខវិជ្ជាធំៗ ។ ដោយ មេរៀនឧទេ្ទសាចារ្យទាំងអស់ បានលើកយកមកបង្ហាញ សុទ្ធសឹងតែផ្អែកលើឯកសារពិគ្រោះដែលមានដូចជាគម្ពីរព្រះត្រៃបិដក,វចនានុក្រមខ្មែរភាគ១ ភាគ២, ក្រុមរដ្ឋប្បវេណីឆ្នាំ២០០៧, សៀវភៅក្បួនអាពាហ៍ពិពាហ៍ នឹងឯកសារយោងពីអរិយធម៌ខ្មែរតាំងពីសម័យបុរាណជាដើម៕ អត្ថបទ រដ្ឋា












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN