ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនីបានគាំទ្រកម្ពុជាក្នុងភាពជាប្រធាន និង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ
ប្រទេសស្លូវេនី ៖ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ់ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី ក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រទេសចិនចូលរួមអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅស្ថានទូតចិននាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី ។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិនសម្រាប់អនុសញ្ញាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងការចូលរួមនៅក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ និងបោះឆ្នោតគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាគាំទ្រដល់សកម្មភាពមនុស្សធម៌ក្នុងវិស័យសកម្មភាពមីន។
ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាមានសារៈសំខាន់ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញប្រទេសចិនឱ្យពិចារណាការចូលរួមអនុសញ្ញាអូតាវ៉ា និងចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្ត សៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងនេះ ព្រមទាំងបានទទូចឱ្យប្រទេសចិនបោះឆ្នោតគាំទ្រដល់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងកិច្ចប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ក្នុងខែតុលា ឆ្នាំ២០២៤។
ជាការឆ្លើយតប ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះការដឹកនាំកម្ពុជា ក្នុងភាពជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ឯកឧត្តមអគ្គរដ្ឋទូត បានទទួលស្គាល់ចំពោះសំណើសុំចូលជាសមាជិក ហើយប្តេជ្ញាបញ្ជូនសារទៅរដ្ឋាភិបាលចិនដើម្បីពិចារណា ហើយអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីប្រទេសចិនមិនមែនជាសមាជិកនៃអនុសញ្ញា ប៉ុន្តែចិនជាអ្នកសង្កេត ការណ៍ ហើយតែងតែគាំទ្រដល់គោលការណ៍នៃអនុសញ្ញា និងបុព្វហេតុនៃសកម្មភាពមីនសម្រាប់មនុស្សធម៌។ ប្រទេសចិនបានសម្រេចចិត្តមិនចូលរួមអនុសញ្ញានេះនៅឡើយទេ ប៉ុន្តែបានគាំទ្រដល់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយនឹងបោះឆ្នោតសម្រាប់គាំទ្រសេចក្តីថ្លែងការណ៍នយោបាយនៅទីក្រុងញូវយ៉កនៅឆ្នាំនេះ៕ អត្ថបទ ៖ ភារម្យ




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧