ព័ត៌មាន
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានកំពុងជួយដោះស្រាយធុរកិច្ចដែលជួបប្រឈមក្នុងអាជីវកម្ម
ភ្នំពេញ ៖ ធុរកិច្ចបណ្តុះថ្មី ដែលកំពុងជួបប្រទះបញ្ហាប្រឈមក្នុងអាជីវកម្ម ត្រូវបានមជ្ឍមណ្ឌលធុរកិច្ចថ្មីតេជោ ជួយជ្រោមជ្រែងបន្ថែម តាមរយៈការជួយដោះស្រាយនូវរាល់បញ្ហាដែលជួបប្រឈមផ្សេងៗ ជំរុញឱ្យពួកគាត់អាចបន្តសកម្មភាពក្នុងអាជីវកម្ម ដើម្បីចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។
ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងនៅក្នុងកម្មវិធី ថ្ងៃបទបង្ហាញ បញ្ច្រាស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះថា ជុំវិញការបណ្តុះធុរកិច្ចថ្មីនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ គឺជាជ្ឈមណ្ឌល មួយ បានបណ្តុះគំនិតយុវជនកម្ពុជាឱ្យមានជំនាញ ការទទួលបានបទពិសោធន៍ផ្សេងៗ និងមានសកម្មភាពក្នុងអាជីវកម្ម តាមរយៈការ បង្កើតនូវគំរូអាជីវកម្មផ្សេងៗ ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត បន្តថា ទាក់ទិនធុរកិច្ចថ្មីនេះ ទោះបីយើងជំរុញឱ្យពួកគាត់បង្កើតអាជីវកម្មបានឆាប់រហ័សក៏ដោយ ប៉ុន្តែពួក គាត់ក៏ជួបនូវហានីភ័យជាច្រើនផងដែរ ហើយក៏ងាយនឹងដួលរលំទៅវិញ ដោយសារការ គ្មានថវិកាគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ ក្នុងអាជីវកម្ម ឬការបែកបាក់ផ្ទៃក្នុងរបស់ពួកគាត់ជាដើម។ តាមរយៈនេះ ទើបមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បង្កើតឱ្យមានបទ បង្ហាញបញ្ច្រាស សហការជាមួយក្រុមហ៊ុនធំៗ ក៏ដូចជាការសហការជាមួយធនាគារជាដើម ក្នុងគោលបំណងជំរុញលើកកម្ពស់ អ្នកដែលកំពុងជួបបញ្ហាក្នុងអាជីវកម្ម អាចទៅធ្វើការនៅតាមក្រុមហ៊ុន ឬធនាគារនានាជាដើម ដើម្បីទទួលបាននូវបទពិសោធន៍ យកមកជំរុញអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់បន្ថែម ឬក៏ក្រុមហ៊ុនអាចទិញយកផលិតផលរបស់ពួកគាត់ទាំងស្រុងផងដែរ។
ឯកឧត្តមបណ្ឌិត តាំង ងួនលី បញ្ជាក់ឱ្យដឹងថា ចំពោះការអនុវត្តកម្មវិធីបញ្ច្រាសនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានអនុវត្ត ចំនួន ៣ លើករួចមកហើយ ដោយក្នុងនោះយើងមិនអាចជ្រើសរើសយកធុរកិច្ចដែលជួបប្រឈមបានទាំងស្រុងនោះទេ ដោយនៅក្នុង ការរៀបចំម្តងៗ យើងអាចជ្រើសរើសយកត្រឹម ១០ អាជីវកម្មប៉ុណ្ណោះ ក្នុងនោះមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានធ្វើការសាក ល្បងជាមួយពួកគាត់ ក្នុងរយៈពេល ២ សប្តាហ៍ និងធ្វើការវាយតម្លៃជាបន្តបន្ទប់ ដោយចម្រាញ់នូវតែ ៥ ក្រុមចុងក្រោយប៉ុណ្ណោះ ដោយក្រុមទាំង ៥ នេះ និងទទួលបានថវិកាឧបត្តម្ភ សម្រាប់ឱ្យពួកគាត់យកទៅប្រើប្រាស់ក្នុងអាជីកម្មដោយខ្លួនឯង ដោយមិនមានការ ចែករំលែកហ៊ុនដល់ស្ថាប័នអ្នកផ្តល់ឱ្យនោះឡើយ៕
អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN