ព័ត៌មាន
ប្រមុខការទូតកម្ពុជា៖ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមកំពុងស្ថិតនៅក្នុងទិសដៅដ៏ត្រឹមត្រូវ
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានកំពុងស្ថិតនៅក្នុងទិស ដៅដ៏ត្រឹមត្រូវ ខណៈទំនាក់ទំនងលើវិស័យជាច្រើនក៏បានកំពុងធ្វើឲ្យកាន់តែស៊ីជម្រៅផងដែរ ដើម្បីគុណប្រ យោជន៍របស់ប្រជាជន និងប្រទេសទាំងពីរនោះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីទិវាបុណ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ សូហ្វីតែលរាជធានីភ្នំពេញ ឯកឧត្តម សុខ ចិន្តាសោភា បានបញ្ជាក់ថា«ទំនាក់ទំនងពាណិជ្ជកម្មរបស់យើងកំពុងស្ថិតនៅក្នុងទិសដៅដ៏ត្រឹមត្រូវ ហើយ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតរួមមាន ការវិនិយោគ ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការការពារជាតិ និងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភា គី កម្ពុជា និងវៀតណាម ក៏ធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីរួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ តាមរយៈការរួមគ្នាដោះស្រាយបញ្ហាដែលជាក្តីកង្វល់រួមជាដើម»។
ឯកឧត្តមប្រមុខការទូតកម្ពុជា បានបន្ថែមទៀតថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរបស់កម្ពុជា និងវៀតណាមបន្ថែមទៀតនៅក្នុងបណ្តាឆ្នាំមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២១របស់គណៈ កម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅ ក្នុងឆ្នាំនោះផងដែរ។
ថ្លែងនៅក្នុងពិធីនោះដែរ លោក ង្វៀនយិន ហ៊ុយតាំង(NGUYEN HUY TANG)ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅកម្ពុជា បានលើកឡើងផងដែរថា វៀតណាម និងកម្ពុជាគឺជាប្រទេសភូមិផងរបងតែមួយ ដោយមានចំណងសាមគ្គីភាព ផ្សាភ្ជាប់គ្នាតាំងពីយូរយាណាស់មកហើយ ដោយបានប្រកៀកស្មាគ្នា និងពុះ ពារនៃការលំបាករាប់មិនអស់ ដើម្បីដណ្តើមនូវឯករាជ្យជាតិ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិជាដើម នោះ។
យ៉ាងណាក៏ដោយលោកទូតបានលើកឡើងទៀតថា អ្វីដែលកម្ពុជា និងវៀតណាមបានសម្តែងការ រីករាយយ៉ាងខ្លាំងនោះ គឺទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានបន្តកើនឡើងជាវិជ្ជមាន ដោយក្នុង នោះនៅក្នុងឆ្នាំ២០២៣ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងដល់៨,៦ពាន់លានដុល្លារ ដោយ ឡែកក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៤នេះត្រូវបានប៉ាន់ប្រមាណជិត៧ពាន់លានដុល្លារអាមេរិក ហើយរំពឹង ថាឆ្នាំ២០២៤នេះទៀតសោទនឹងសម្រេចបានកំណើងជាង១០ពាន់លានដុល្លារអាមេរិកផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសទិវាបុណ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមនេះ ក៏មានការ អញ្ជើញចូលរួមដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សម្តេចសង្គហ បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ មន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងបណ្តាអង្គទូតនានាប្រចាំ នៅកម្ពុជាផងដែរ៕
អត្ថបទ៖បាន ចក់
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន6 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន6 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន6 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក