ព័ត៌មាន
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះឈ្វេងយល់ពីការប្រតិបត្តិច្បាប់នៅខេត្តកំពង់ចាម លើវិស័យទទួលបន្ទុករបស់ខ្លួន
នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានដឹកនាំសមាជិក សមាជិកា គណៈកម្មការ រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានជួបប្រជុំពិភាក្សាការងារជាមួយក្រមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីឈ្វេងយល់ពីការអនុវត្តច្បាប់លើវិស័យទទួលបន្ទុករបស់ខ្លួន ដែលថ្នាក់ខេត្តដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បានរាយការណ៍ដោយសង្ខេបជូនគណៈកម្មការទី៩ នៃរដ្ឋសភា នូវស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនិងវិស័យខាងលើ។
លោកជំទាវ និន សាផុន បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តកំពង់ចាម ដែលបានអនុវត្តច្បាប់បានត្រឹមត្រូវ និងប្រតិបត្តិតាមតួនាទី និងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ។
លោកជំទាវ និន សាផុន បានបន្តថា កិច្ចប្រជុំនៅពេលនេះ គណៈកម្មការទី៩ នៃរដ្ឋសភា បានក្តាប់នូវបញ្ហាប្រឈមនានា របស់រដ្ឋបាលខេត្ត និងវិស័យជំនាញដែលអនុវត្តទៅជួបបញ្ហាមួយចំនួន ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយជូនឱ្យបានទាន់ពេលវេលា។ ជាពិសេសជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តពង្រឹងនូវការអនុវត្តច្បាប់បន្ថែមទៀត សំដៅឱ្យការអនុវត្តការងាររបស់ខ្លួនសម្រេចបានជោគជ័យស្របតាមច្បាប់។
លោកជំទាវ និន សាផុន ក៏បានផ្តាំផ្ញើដល់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរជំនាញអង្គភាពត្រូវបន្តការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ខេត្ត ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្នផងដែរ៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN