ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីអបអរសាទរ ថ្ងៃបុណ្យ ឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំដោយ ស្ថានទូតវៀតណាមនៅរាជធានីភ្នំពេញ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់សំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ-អន្តរជាតិ ជាមិត្តសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនកុះករ។
ថ្ងៃទី២ កញ្ញា ១៩៤៥ – ថ្ងៃទី២ កញ្ញា ២០២៤ ជាខួបលើកទី៧៩ ថ្ងៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងសារលិខិតអបអរសាទរ ដែលបានផ្ញើជូន ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីរវាងប្រទេសកម្ពុជា និងវៀតណាម ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងសងខាង។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបេ្តជ្ញាថែរក្សាចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏យូរអង្វែងនៃប្រទេសទំាងពីរ។ រដ្ឋសភាកម្ពុជា សង្ឃឹមថាចំណងមិត្តភាពនេះ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៃប្រទេសទំាងពីរ៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN