ព័ត៌មាន
កម្មកររោងចក្រស្ម័គ្រចិត្តគាំទ្រ និងបរិច្ចាគដល់មូលនិធិព្រំដែន បង្ហាញពីអារម្មណ៍ស្នេហាជាតិ
កម្មករកម្មការនីរោងចក្រ បង្ហាញក្តីពេញចិត្ត និងសប្បាយរីករាយ ក្នុងការចូលរួមបរិច្ចាគថវិការ ជាមួយរាជរដ្ឋាភិបាល លើមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ។
កម្មករកម្មការនី យល់ឃើញថា ៖ ការចូលរួមបរិច្ចាគរបស់ពួកគាត់ ក៏ជាផ្នែកដ៏តូចមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសនៅតំបន់ព្រំដែន ។ ត្បិតថវិការចូលរួម វាមិនច្រើនក៏ពិតមែន ប៉ុន្តែវាគឺជាការបរិច្ចាគកើតចេញពីទឹកចិត្តដែលស្រលាញ់ ហើយចង់ឃើញប្រទេសជាតិកាន់តែមានភាពអភិវឌ្ឍន៍ទៅមុខកាន់តែខ្លាំងក្លាផងដែរ ។
លោកហង្ស រ៉ាវី ជាប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ដោយសារគុណបំណាច់ដែលរាជរដ្ឋាភិបាលតែងតែបានគិតគូរដល់បងប្អូនកម្មករកម្មាការនី ក្នុងការផ្តល់អត្ថប្រយោជន៍ផ្សេងៗជាបន្តបន្ទាប់នេះដែរ ទើបពួកគាត់មានសេចក្តីគាំទ្រ និងស្រលាញជឿជាក់លើរាជរដ្ឋាភិបាល តាំងពីអាណត្តិសម្តេចតេជោ បន្តដល់សម្តេចធិបតី ។ ហើយកត្តានេះហើយ ទើបបងប្អូនពេញចិត្តក្នុងការបរិច្ចាគថវិការផ្ទាល់ ជាមួយរដ្ឋាភិបាល ដើម្បីអភិឌ្ឍន៍តំបន់ព្រំដែន។
គួរបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលការគាំទ្រយ៉ាងផុសផុលបំផុតពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា ដោយពលរដ្ឋបានបរិច្ចាកថវិការតាមលទ្ធិភាព និងបានបង្ហោះជាសាធារណៈតាមបណ្តាញសង្គមអំពីសកម្មភាព នៃការពេញចិត្តក្នុងការចូលរួមចំណែកជាមួយការអភិវឌ្ឍន៍សង្គមជាតិ៕ អត្ថបទ៖ លីហេង










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧