ព័ត៌មាន
កម្ពុជា-ម៉ាឡេស៊ី ឯកភាពសហការរួមគ្នាលើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងសុវត្ថិភាព នៃការប្រើប្រាស់ព័ត៌មាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍ នៃប្រទេសម៉ាឡេស៊ីក្នុងក្របខណ្ឌនៃការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នាជាពិសេសការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជាកិច្ចសហការជាមួយវិទ្យុផងដែរ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យមានសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។

រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពសហការរួមគ្នាផ្តួចផ្តើមគំនិតលើការពង្រឹងសុវត្ថិភាពនិងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីអំពាវនាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧