ព័ត៌មាន
សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យការពារជាតិចុះMOU លើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលមានការអញ្ជើញជាគណៈអធិបតីពីឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ពិធីចុះអនុស្សារណៈនេះ រៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ស្ថិតនៅរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានាថ្ងៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា សាកលវិទ្យាល័យការពារជាតិ នឹងក្លាយជាដៃគូរយុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងការចូលរួមរៀបចំឥរិយាបថ របស់ពលទាហ៊ាន ឱ្យបានសមជាមន្ត្រីដែលបម្រើជាតិ និងប្រជាជន ដែលអាចឆ្លើយតបទាន់ពេលវេលា និងតម្រូវការពិតប្រាកដរបស់ក្រសួង និងស្របតាមគោលនយោបាយ និងកម្មវិធីកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល ស្របតាមការតម្រង់ទិស នៃផែនការយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់ការទី១ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយឯក បណ្ឌិត ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ មានប្រសាសន៍ដែរថា ពិធីចុះអនុស្សារណៈនាពេលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺការផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទលើកការអប់រំបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្តោតលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។
បន្ទាប់ពីចុះអនុស្សារណៈយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យការពារជាតិ នាយទាហានជានិស្សិត និងសិក្ខាមមកពីសាលកវិទ្យាល័យការពារជាតិចំនួន៩០រូប នឹងចូលសិក្សាវគ្គរដ្ឋបាលទូទៅរយៈពេល៤សប្តាហ៍ដែលចាប់ផ្តើមបើកពីថ្ងៃនេះតទៅ៕ អត្ថបទ៖ទូច សោភ័ណ










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧