ព័ត៌មាន
ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញត្រឡប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៅកោះបាលី
កាលពីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោគ័គ អគ្គលេខាធិការរងទី១ បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ត្រលប់មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចយ៉ាងជោគជ័យ និងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលកាកបាទក្រហម ឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវអោយដឹងថាកិច្ចប្រជុំពាក់ព័ន្ធចំនួន៣ បានប្រព្រឹត្តទៅមុនកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែកញ្ញា ក្រោមមូលបទ «រួមកម្លាំងគ្នាកាន់តែខ្លាំងជាងមុនដើម្បីភាពធន់នឹងអាកាសធាតុ និងការស្តារឡើងវិញ» មានជារួម៖
១៖ វេទិកាយុវជនលើកទី៣ ពីថ្ងៃ២ ដល់ទី៤ ខែកញ្ញា ដែលសមាគមជាតិកាកបាទក្រហមកម្ពុជា មានយុវជន ២រូប ចូលរួម។
២៖ កិច្ចប្រជុំបណ្តាញការងារសង្គ្រោះបឋមក្នុងភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២ ដែលកាកបាទក្រហមកម្ពុជា មានមន្ត្រីជំនាញម្នាក់ចូលរួម។
៣៖ កិច្ចសន្ទនាផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគមជាតិអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តជាតិ ជាមួយអាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែកញ្ញា។
កិច្ចសន្ទនាលើកទី១ ខាងលើនេះ ជាការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានការចូលរួមពី អគ្គលេខាធិការដ្ឋានអាស៊ាន, នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន, តំណាងគណៈកម្មាធិការអាស៊ានទទួលការងារគ្រប់គ្រងគ្រោះមហន្តរាយ, ឯកអគ្គរដ្ឋទូត/រាជទូត នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃបណ្តាប្រទសអាស៊ីអាគ្នេយ៍ប្រចាំអាស៊ាន ក្នុងនោះមាន លោក ហេង សារិទ្ធ ឯកអគ្គរាជទូតកម្ពុជានៃស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំនៅអាស៊ាន និងប្រតិភូសហព័ន្ធអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, ប្រចាំភូមិភាគ ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ទាំង១១។
គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ និងប្រតិភូ ៤នាក់ បានចូលរួមពិភាក្សាខ្លឹមសារនៃរបៀបវារៈសំខាន់ ផ្តោតលើមូលបទចំនួន ៣គឺ៖
១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមប្រទេសអាស៊ាន
២៖ ការលើកកម្ពស់ការត្រៀមបង្ការ និងការឆ្លើយតបទៅនឹងហានិភ័យកម្រិតខ្ពស់នៃការប្រែប្រួលអាកាសធាតុ
៣៖ មតិចូលរួមរបស់ឯកអគ្គរាជទូត-រដ្ឋទូត ឬតំណាង នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងមតិចូលរួមពីគណៈប្រតិភូសមាគមជាតិ ព្រមទាំងពីអគ្គលេខាធិការដ្ឋានអាស៊ាន ពីមជ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ាន (AHA) និងពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន៕ អត្ថបទ៖ សំ ងីម







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧