ព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា៖ ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី នៅបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសានបានទទួលការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន បានថ្លែងថា ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសានមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី១ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់ ដែលជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានា។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះជាសៀគ្វីទស្សនកិច្ចទិសឦសាន ១ ក្នុងចំណោម ៣ ដែលត្រូវបានរៀបចំដើម្បីផ្តល់ឱកាសដល់សាធារណជនបានទៅទស្សនា និងស្វែងយល់ដោយផ្ទាល់នៅតាមបណ្តោយព្រំដែន។ តម្រាយផ្លូវ២ សម្រាប់ទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនេះគឺទស្សនកិច្ចខេត្តស្ទឹងត្រែង និងរតនគិរី និងមួយទស្សនកិច្ចខេត្តក្រចេះ និងមណ្ឌលគិរី ដែលទស្សនកិច្ចទៅកាន់តំបន់ ២ នេះនឹងត្រូវសម្រាកនៅតំបន់នោះមួយយប់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សាទិសភាគឦសាន្ត បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកចូលរួមបានទស្សនាជាក់ស្តែងនូវបង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន រួមនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងបណ្តាខេត្តភូមភាគឦសាន ជាមួយការធ្វើបទបង្ហាញ និងការពន្យល់ពាក់ព័ន្ធនឹងកិច្ចការងារព្រំដែន និងការកសាងផ្លូវក្រវាត់ព្រំដែនដោយមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្ម ក៏ដូចជាបទបង្ហាញពីឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរីផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ដំណើរទស្សនកិច្ចមួយថ្ងៃនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន។ មួយថ្ងៃនៃដំណើរទស្សនកិច្ចបានធ្វើឱ្យអ្នកចូលរួមទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងអស់មន្ទិលសង្ស័យលើបញ្ហាទឹកដី។ ឯកឧត្តម នេត្រ ភក្ត្រា បានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតដែលបានឧបត្ថម្ភគាំទ្រចំពោះដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។
សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕


















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
