ព័ត៌មាន
ទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទិសឦសានកម្ពុជា បង្ហាញការពិតកាន់តែច្បាស់អំពីការអភិវឌ្ឍខេត្តជាប់ព្រំដែន
អ្នកនយោបាយ និងអ្នកស្រាវជ្រាវ លើកឡើងថា ទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទិសឦសានកម្ពុជាបានបង្ហាញការពិតកាន់តែច្បាស់អំពីការអភិវឌ្ឍខេត្តជាប់ព្រំដែនរបស់កម្ពុជា។
ស្របពេលប្រជាពលរដ្ឋ និងយុវជនបានបន្តនាំគ្នាទៅទស្សនាតាមបណ្តាខេត្តតំបន់ឦសានជាប់ព្រំដែនកម្ពុជា-វៀតណាម មានអ្នកនយោបាយ និងអ្នកស្រាវជ្រាវផ្នែកគោលនយោបាយ និងការអភិវឌ្ឍមូលដ្ឋាននៅកម្ពុជា បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ថា ការរៀបចំធ្វើទស្សនកិច្ចសិក្សា និងកម្សាន្តតាមបណ្តាខេត្តតំបន់ឦសាននេះ ពិតជាផ្តល់អត្ថប្រយោជន៍កាន់តែច្រើនលើការស្វែងយល់ពីតថភាពជាក់ស្តែងនៃស្ថានភាពព្រំដែន ជីវភាពរស់នៅ ការអភិវឌ្ឍតាមបន្ទាត់ព្រំដែន ព្រមទាំងបានឃើញនូវសក្តានុពលធម្មជាតិនៃខេត្តទាំងនោះផងដែរ។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ លើកឡើងថា ចលនាយុវជន និងប្រជាពលរដ្ឋដែលអញ្ជើញទស្សនកិច្ចតាមបន្ទាត់ព្រំដែនកំពុងឆ្លុះបញ្ចាំងពីជាតិនិយម ដែលក្នុងន័យនេះបង្ហាញពីលម្ហប្រជាធិបតេយ្យរបស់កម្ពុជាក្រោមកាតដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោកបណ្ឌិត មុំ វីរះ អ្នកស្រាវជ្រាវផ្នែកគោលនយោបាយ អភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាននៅកម្ពុជាលើកឡើងថា តាមរយៈទស្សនកិច្ចសិក្សា និងទស្សនកិច្ចកម្សាន្តរបស់ប្រជាពលរដ្ឋ បានឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍ចំនួន៣ ទី១ដើម្បីស្វែងយល់ និងជ្រួតជ្រាបពីតំបន់ព្រំដែន ទី២ស្វែងយល់ពីការរស់នៅ និងជីវភាពរបស់ពួកគាត់ និងទី៣ ទស្សនកិច្ចនេះរឹតតែធ្វើឱ្យប្រជាពលរដ្ឋឃើញពីតថភាពជាក់ស្តែងហើយកាន់តែជំរុញរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍តំបន់ទាំងនោះ។
សូមជម្រាបថា ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសពីការរៀបចំដំណើរកម្សាន្ត ក៏ដូចជាទស្សនកិច្ចសិក្សានៅតាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សានុសិស្ស និង និស្សិត មកដល់ពេលនេះទស្សនកិច្ចទៅតាមខេត្តតំបន់ឦសានបានកើនឡើងជាបន្តបន្ទាប់ ហើយថែមទាំងមានការដឹកនាំ និងពន្យល់ដល់ទីតាំងបង្គោលព្រំដែននីមួយៗ និងការអភិវឌ្ឍតាមក្រវាត់ព្រំដែនជូនប្រជាពលរដ្ឋ និងយុវជនសម្រាប់ទស្សនា និងចងក្រងក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួនផងដែរ៕ អត្ថបទ សេក ឧត្តម





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧