PR NEWS
ឮល្ហៀងៗ IDOL Make Up Battle ចាប់ផ្តើមវគ្គពិសេសដំបូងក្នុងសប្តាហ៍នេះ
គួរបញ្ជាក់ផងដែលថា សម្រាប់ប្រាក់រង្វាន់៖ ចំណាត់ថ្នាក់លេខ១ ទទួលបាន ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបាន ៨លានរៀល និងចំណាត់ថ្នាក់លេខ៣ទទួលបាន ៤លានរៀល។
រម្លឹកដល់ ស្ថានីទូរទស្សន៍បាយ័ន និងភេសជ្ជៈប៉ូវកំលាំង Idol បានបង្កើតកម្មវិធីដ៏ល្អឯកមួយដែលមានឈ្មោះថា « Idol Make Up Battle » ដើម្បីផ្តល់ឱកាសដល់បេក្ខជនបេក្ខនារីអាចបង្ហាញសមត្ថភាពជាសាធារណៈ ព្រមទាំងទទួលបានការទទួលស្គាល់ពីសំណាក់មហាជន។


បន្ទាប់ពី Spoil រូបភាព និងវីដេអូខ្លីៗពីកម្មវិធីកន្លងទៅជាច្រើនសប្តាហ៍រួចមក យើងសង្កេតឃើញមហាជនភាគច្រើន ពីសេសក្រុមយុវវ័យសម័យថ្មី ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកម្មវិធី IDOL Make Up Battle ព្រមជាមួយការបញ្ចេញមតិល្អៗជាច្រើនតាមរយៈការខម្មិនផងដែរ។


យ៉ាងណាមិញ ថ្មីៗនេះ ពីកម្មវិធីបានប្រកាសថានឹងចាក់ផ្សាយកម្មវិធី IDOL Make Up Battle លើកដំបូងដែលជាវគ្គពិសេស នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ព្រមជាមួយការគេហៈទំព័រហ្វេសប៊ុក IDOL Make Up Battle និង IDOL Drink នៅថ្ងៃទី ១២ ខែកក្កដា ២០២៥ វេលាម៉ោង ៨យប់តទៅ។


គួរបញ្ជាក់ផងដែលថា សម្រាប់ប្រាក់រង្វាន់៖ ចំណាត់ថ្នាក់លេខ១ ទទួលបាន ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបាន ៨លានរៀល និងចំណាត់ថ្នាក់លេខ៣ទទួលបាន ៤លានរៀល។ កម្មវិធីបានធ្វើការជ្រើសរើសបេក្ខជនឆ្នើមបំផុតចំនួន ១០រូប ចេញពីការប្រលងវគ្គ Audition ដើម្បីមានឱកាសមកប្រកួតក្នុងកម្មវិធីជាបន្ត។ IDOL Make Up Battle មានគណៈកម្មាការចំនួន ៣រូប ដែលសុទ្ធសឹងតែជាអ្នកជំនាញ ពោរពេញទៅដោយសមត្ថភាពពិសេសខុសៗពីគ្នា រង់ចាំដាក់ពន្ទុកដល់បេក្ខជនបេក្ខនារីយ៉ាងសុក្រិតភាព។
សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ២០២៥ វេលាម៉ោង ៨៖០០ យប់តទៅ៕



កម្មវិធីឧបត្ថម្ភផ្តាច់មុខដោយ IDOL
អត្ថបទដោយ៖ Hati
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ