PR NEWS
អបអរភេសជ្ជៈប៉ូវកម្លាំងគ្រុឌ គ្រុឌអាយស៍ និងភេសជ្ជៈ វី-អាកទីវ ទាំងបីជម្រើស ឈ្នះមេដាយមាសពី Monde Selection ប្រចាំឆ្នាំ ២០២៣
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានមោទនភាពចែករំលែកភាពរីករាយដែលទទួលបានមេដាយមាសដល់ទៅចំនួនប្រាំ បញ្ជាក់ពីរសជាតិ និងគុណភាពដ៏ល្អប្រណិតពីកម្មវិធី Monde Selection Awards ប្រចាំឆ្នាំ ២០២៣
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានមោទនភាពចែករំលែកភាពរីករាយដែលទទួលបានមេដាយមាសដល់ទៅចំនួនប្រាំ បញ្ជាក់ពីរសជាតិ និងគុណភាពដ៏ល្អប្រណិតពីកម្មវិធី Monde Selection Awards ប្រចាំឆ្នាំ ២០២៣ ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។
ផលិតផលរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលទទួលបានមេដាយមាសនាពេលថ្មីៗសម្រាប់ឆ្នាំ ២០២៣ មានដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈ វី-អាកទីវ បៃតង និងភេសជ្ជៈវី-អាកទីវ ក្រហម។

ផលិតផលទាំងនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ជាច្រើនដំណាក់កាលដោយគណៈកម្មការ ជំនាញខាងភេសជ្ជៈជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុតទៅលើរសជាតិ គុណភាព និងការរចនា មុននឹងត្រូវបានទទួល ស្គាល់ និងផ្តល់ជូននូវជ័យលាភី។
នេះគឺជាសមិទ្ធផលថ្មីសម្រាប់ឆ្នាំថ្មី បង្ហាញពីកិត្យានុភាពដ៏អស្ចា្យរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែគិតពីកត្តាគុណភាព ជាចម្បង ដែលផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកទេស ដំណើរការផលិតកម្ម ដើម្បីចម្រាញ់ បានភេសជ្ជៈ និងស្រាបៀរប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិ។


អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា៖
“សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺវាកើតចេញពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការផ្ចិតផ្ចង់ក្នុងការផលិតនូវភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈកីឡា និងស្រាបៀរដ៏ល្អឥតខ្ចោះ ដើម្បីរួមចំណែកលើកស្ទួយ ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។ នេះក៏ជាមោទនភាពថ្មីរបស់ វឌ្ឍនៈ ប៊្រូវើរី ហើយយើងខ្ញុំសូមចែក រំលែកភាពសប្បាយរីករាយ និងការអបអរសាទរចំពោះភាពជោគជ័យមួយនេះ ជាមួយនឹងប្រជាជនខ្មែរយើងទាំងអស់គ្នា។”

គួរបញ្ជាក់ផងដែរថា ផលិតផលទាំងអស់របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ផលិតឡើងយ៉ាងសម្រិតសម្រាំងជាមួយរសជាតិ និងគុណភាពដែលសុទ្ធសឹងតែទទួលស្គាល់ជាអន្តរជាតិ ហើយបានឈ្នះពានរង្វាន់លំដាប់ពិភពលោកដូចជា ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ បានឈ្នះមេដាយមាសពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection នៅឆ្នាំ ២០២២។ ស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោកឆ្នាំ ២០២២ សម្រាប់ជ័យលាភីមាស និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជាពីចក្រភពអង់គ្លេស។ កាន់តែអស្ចារ្យ នៅឆ្នាំ ២០២៣ យើងទទួលបានមេដាយមាសដល់ទៅចំនួនប្រាំបន្ថែមទៀត ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection សម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ និងភេសជ្ជៈ វី-អាកទីវ ទាំងបីជម្រើស។
វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើន វិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយ កូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧