នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក យ៉ាង ជៀ (Yang Jie)...
ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីចំនួន៣ក្រសួង បានរួមគ្នាចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិតឥតខ្សែ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ រួមមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា និងរដ្ឋមន្ត្រីក្រសួងផែនការឯកឧត្តម ប៊ិន ត្រឈៃ ។ សម្រាប់អនុស្សរណៈយោគយល់នេះមានគោលបំណង ៤សំខាន់ៗ គឺការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយក្រសួងសុខាភិបាល...
អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា ស៊ីស៊ីអេហ្វ (CCF) នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកសម្ពោធភូមិ ដែលសាងសង់ថ្មីសន្លាង មានឈ្មោះថា “លេនកូវ (Lenkov)”។ ភូមិថ្មីនេះ មានផ្ទះចំនួន ៣៣ ខ្នងជាទីជំរកសម្រាប់កុមារ គ្រួសារ និងសមាជិកសហគមន៍ចាស់ជរា ដែលរស់នៅជុំវិញអតីតទីលានចាក់សំរាមក្នុងតំបន់ស្ទឹងមានជ័យ។ ភូមិ “លេនកូវ” ដែលបើកសម្ពោធនេះ ផ្តួចផ្តើមឡើងដោយ អង្គការ CCF បានចាប់ដៃគូជាមួយអង្គកា...
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់ BTV ព័ត៌មាននាព្រឹកថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះថា តាមរយៈនៃមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់...
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ។ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.ម ខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម) ដែលការកសាងនេះប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា...
អនុវត្តតាមការណែនាំក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកានេះ បណ្តាក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលនានានៅទូទាំងខេត្តកណ្តាល ក៏ដូចក្រុមពេទ្យនានានៅទូទាំងប្រទេសបានបើកយុទ្ធនាការចុះផ្តល់វ៉ាក់សំាងបន្ថែមការពារការកើតជំងឺកញ្ជ្រិល ស្អូច នៅតាមសហគម តាមខ្នងផ្ទះពលរដ្ឋ។ នៅក្នុងដំណើរការផ្តល់វ៉ាក់សាំងនេះ ពលរដ្ឋនានាបានស្ទុះស្ទៀរនាំគ្នានាំកូនតូចអាយុចាប់ពី៩ខែដល់៥ឆ្នាំទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺកាចសាវហាវនេះ។ ពលរដ្ឋនៅសង្កាត់សិត្បួ និងរកាខ្ពស់ នៅខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃនេះថា បន្ទាប់ពីមានមេភូមិបានផ្សព្វផ្សាយថា មានក្រុមពេទ្យចុះមកដាក់ប៉ុស្តិ ដាក់គោលដៅចាក់វ៉ាក់សាំងការពារជំងឺកញ្ចឹ្រល ស្អូចជូនកូនតូចអាយុ ៩ខែ ដល់៥ខែមក នៅថ្ងៃនេះពលរដ្ឋដែលមានកូនចៅតូចៗ បាននាំគ្នានាំកូនចៅមកចាក់វ៉ាក់សំាងនេះ ដោយមិនអាកខាកបាន...
រាជរដ្ឋាភិបាលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤កន្លងទៅនេះ បានប្រកាសបិទបញ្ចប់ចលនានៃការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ខណៈមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាក និងទទួលបានថវិកាជិត ២៧ លានដុល្លារ (២៦.៩៦៧.៦០៩ដុល្លាអាមេរិក)។ តាមរយៈសារនៅលើបណ្ដាញសង្គមកាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានរម្លឹកឡើងថា កាលពីថ្ងៃទី២២ សីហា...
កីឡាការនីទូកចែវព្រះពៃស្រពណ៌ទាំងអស់ នៅមានចិត្តស្រឡាញ់កីឡានេះ តែអាយុកាន់ច្រើន កម្លាំងកាយថយចុះ អ្វីដែលជាបញ្ហានោះ គឺមិនមានអ្នកបន្តវេន ព្រោះក្មេងឥឡូវសុទ្ធតែអ្នកធ្វើការតាមរោងចក្រ។ ការខិតខំហាត់សមនាពេលនេះ ដើម្បីកេរ្ត៍ឈ្មោះភូមិឃុំស្រុកខេត្ត ប្រជាជន ជាពិសេសគឺទំនៀមទម្លាប់ប្រពៃណីខ្មែរតែម្តង ។ ទូកចែវនារី ព្រះពៃស្រពណ៌ បានត្រៀមខ្លួនជាស្រេចហើយ ក្នុងការចូលរួមប្រណាំងទូកងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំនេះ ។ កីឡាការនី២នាក់បានអោយដឹងថា គាត់បានចូលជាសមាជឹកកីឡាទូកចែវនារី ព្រះពៃស្រពណ៌ នេះតាំងពីអាយុ១៥ឆ្នាំ ខ្លះ១៦ឆ្នាំមកម្លេះ...
កម្ពុជា-អាល្លឺម៉ង់ គ្រោងបើកកិច្ចចរចារ នាពេលខាងមុខនេះ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ, ទស្សនវិស័យ សេដ្ឋកិច្ចកម្ពុជា, ទិសដៅគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាជាដើម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជា ដៃគូនាពេលអនាគត។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី ៣១ ម្សិលមិញនេះ បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយលោក ជំទាវបណ្ឌិត Bärbel Kofler...
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន និងមានការ អមដំណើរដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបាន អញ្ជើញត្រួតពិនិត្យ ទីតាំងសម្រាប់រៀបចំពិធីសូត្រមន្តរបស់អង្គឋិនទានដង្ហែ ទៅកាន់វត្ត ពោធិ៍គិរីវង្សារាម ដែលប្រារព្ធឡើងនៅ វិមាន៧មករា នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា...