ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមព្រឹក្សាភិបាលនៃគម្រោងស្អាត នៅរសៀលថ្ងៃទី១ខែវិច្ឆិកា ម្សិលមិញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ស្ថិតនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ។ អញ្ជើញមានវត្តមាននៅក្នុងពិធីនេះមានដូចជា៖ ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំតំណាងក្រសួងបរិស្ថាន តំណាងសាលារាជធានីភ្នំពេញ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បណ្តាសិល្បករ social influencer និងដៃគូសហការនានា។ មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក...
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិកា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹង នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣៤៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១០៣៦ នាក់...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ នៅទីស្តីការក្រសួង។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រិបត្តិការក្នុងវិស័យការងារ...
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម ប៉េង ពោធិ៍នា បន្ថែមថា...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ នៅក្រោយចប់ជំនួបការងារនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឱ្យដឹងថា ជំនួបនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ រួមនិងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអ្នកគ្រប់គ្រងកីឡាប្រដាល់គុនខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរៀបចំក្លឹបប្រដាល់គុនខ្មែរ នៅតាមមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាលើកស្ទួយវិស័យកីឡាគុនខ្មែរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បើទោះបីជាបច្ចុប្បន្ន កីឡាគុនខ្មែរបានកំពុងពេញនិយមក្តី ប៉ុន្តែមិនទាន់បានជាទូលំទូលាយនោះទេ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ...
ភ្នំពេញ ÷ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអំពាវនាវដល់អ្នកមាន ដូចជាប្រធានក្រុមហ៊ុន ជាឧកញ៉ា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីជាដើមនោះ ជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ដឹងដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់ ព្រមទាំងដើម្បីឲ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនទៅមុខទៀត ខណៈបច្ចុប្បន្នវិស័យគុនខ្មែរកំពុងមានការរីកចម្រើនក្តី ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ។ ក្នុងឱកាសអញ្ជើញ សំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តេជោ...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់សាធារណជនចេះសន្សំប្រាក់ ជាពិសេសជាមួយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុផ្លូវការ ដែលវានឹងជួយបំពេញតម្រូវការហិរញ្ញវត្ថុនាពេលអនាគត និងជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាប្រភព មូលធន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុរបស់វិនិយោគិនក្នុងប្រទេស។ លោក ឡាយ សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វ ផ្សាយស្តីពី “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ «សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ» នៅខេត្តកំពង់ស្ពឺ ម្សិលមិញនេះថា ការសន្សំប្រាក់...
Tiktok: Video Tutorials, Lives & Musik التطبيقات على Google Play” تحميل تطبيق 1xbet Apk للاندرويد اخر اصدار 2024 Content اختيار الاحتمالات وأنواع الرهانات يقدم 1xbet Mobile...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សិស្សដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ថា យុវជនដែលទទួលបានលទ្ធផលជាប់ ឬក៏មិនជាប់ក្តី គួរសម្លឹងមកចាប់អារម្មណ៍លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាជំនាញមួយនេះគឺជាស្ពានអនាគត អាចធ្វើឱ្យយុវជនមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ។ យុវតី ទ្រី ស្រីនិច ជាសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់សម្រាប់យុវជនដែលទើបទទួលបានលទ្ធផលប្រឡងបាក់ឌុបថ្មីៗនេះ ជាពិសេសអ្នកទទួលបានលទ្ធផលមិនជាប់ ឬអ្នកជាប់ ហើយគ្មានលទ្ធភាពទៅបន្តការសិក្សានៅសាកលវិទ្យាល័យបាន ពីព្រោះកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស...