នៅក្នុងឆមាសទី១ ឆ្នាំ២០២៦, រាជរដ្ឋាភិបាលបានប្រមូលចំណូលពីសួយសារ (មិនគិតពីពន្ធនិងអាករផេ្សងៗ) នៅលើការធ្វើ អាជីវកម្មរ៉ែគ្រប់ប្រភេទ មានទឹកប្រាក់សរុបជិត ៩៣ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងស្រុក។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ លើការងារអាជីវកម្មរ៉ែខ្សាច់ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះថា វិស័យរ៉ែនៅកម្ពុជាចូលរួមចំណែក ដល់ការអភិវឌ្ឍប្រទេសយ៉ាងសំខាន់ តាមរយៈការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការបង្កើតប្រាក់ចំណូលសម្រាប់ជាតិ...
ក្រុមនិស្សិតនៃសាលា NPIC ចំនួន២ក្រុម បានជាប់ជាជ័យលាភីលេខ ១ និងជ័យលាភីលេខ ២ រីឯ និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ ២០២៦។ ក្រោយចប់ការប្រកួតនេះ ក្រុមជ័យលាភីលេខ ១ មានភារកិច្ចបន្ត ដែលត្រូវត្រៀមខ្លួន សម្រាប់ការចេញទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនៅទីក្រុងហុងកុង នាខែសីហា ខាងមុខ។ ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី ១៣ ឆ្នាំ...
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានធ្វើការសម្រេចចិត្តដ៏ភ្ញាក់ផ្អើល ដោយផ្អាកការអនុវត្តពិន័យព្យួរការប្រកួតរបស់ខ្សែប្រយុទ្ធ Folarin Balogun ដែលធ្វើឱ្យរូបគេមានសិទ្ធិចូលលេងឱ្យក្រុមជម្រើសជាតិអាមេរិក ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយទល់នឹងប៊ែលហ្ស៊ិក។ Balogun ត្រូវបានបណ្តេញចេញពីទីលានក្នុងជ័យជម្នះ ២-០ លើបូស្នៀ បន្ទាប់ពីអាជ្ញាកណ្តាលពិនិត្យវីដេអូ VAR និងសម្រេចផ្តល់កាតក្រហម ដោយចាត់ទុកថារូបគេបានជាន់កជើងរបស់ Tarik Muharemovic។ មុនពេលទទួលកាតក្រហម ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី៣ របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ World...
ក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ បានទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃជូនពលរដ្ឋខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនឹងឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក សរុបចំនួន ប្រមាណ ១,៥០០នាក់ មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្តកំពង់ចាម បានទទួលការពិនិត្យសុខភាពភ្នែក ថ្នាំបន្តក់ និងផ្តល់វ៉ែនតាឱ្យដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូទីលុម្ពីនី ក្រោមការដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់...
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការជាថ្មីទៀតចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីជូនជនរួមជាតិ អំពីស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ និងចំណាត់ការសន្តិវិធីរបស់កម្ពុជាចំពោះបញ្ហានេះ នៅថ្ងៃទី៥ ខែកក្កកដា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការជាថ្មីទៀតចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នាគឺ នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង...
ក្រសួងការបរទេសកម្ពុជានឹងប្រជុំនៅសប្តាហ៍ក្រោយនេះដើម្បីពិនិត្យលើឈ្មោះបេក្ខជនចំនួន ៣រូប ដែលខាងក្រឡាបញ្ជីតុលាការអន្តរជាតិ បានផ្ញើមកភាគីកម្ពុជានិងថៃ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជ្រើសរើសយកមួយរូបឲ្យធ្វើជាប្រធាន បង្កើតទៅជាគណកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ BTV នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះថា ៖ នៅសប្តាហក្រោយថ្នាក់ដឹកនាំក្រសួងការបរទេសនឹងដឹកនាំប្រជុំពិនិត្យលើឈ្មោះបេក្ខជនចំនួន ៣រូប ដែលខាងក្រឡាបញ្ជីកាន់សំណុំរឿងវិវាទរវាងកម្ពុជា និងថៃ លើករណីជម្លោះដែនសមុទ្រត្រួតស៊ីគ្នាបានផ្ញើមកភាគីកម្ពុជា...
កំពង់ចាម៖ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងាចុះមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ តាមរយៈការប្រើច្បាស់អន្តរជាតិ ខណៈអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក៏បានគាំទ្រកម្ពុជា ដែលបានជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយរឿងនេះ ។ ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិខ្ទឹង នៅថ្ងៃទី៥ ខែកក្កដា...
នៅថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបរួម និងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកាជូនដល់ក្រុមគ្រួសារកងទ័ពចំនួន៥០គ្រួសារដែលរស់នៅក្នុងឃុំស្វាយសស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានសមាជិកគ្រួសារកំពុងបំពេញភារកិច្ចនៅជួរមុខព្រំដែនកម្ពុជា ថៃ។ ឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានមានប្រសាសន៍ថាដើម្បីធានាថាគ្រួសារកងទ័ពនៅសមរភូមិក្រោយមិនមានការខ្វះខាត និងដើម្បីបញ្ជាក់ថាកងទ័ពនៅជួរមុខមិននៅឯកោឡើយ ដោយមានការគាំទ្រជានិច្ចពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ហើយក្នុងនាមតំណាងរាស្រ្តការចុះសួរសុខទុក្ខប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក និងសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយក៍ជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ដែលតែងតែធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មការពារជាតិផងដែរ ។ ឯកឧត្តម ប៊ុន...
នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ពិតជាមានសារសំខាន់ណាស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សឃុំទាំង ៧...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋទៅប្រើប្រាស់ដើម្បីប្រយោជន៍បុគ្គល គឺជាអំពើខុសច្បាប់ ដូចនេះអាជ្ញាធរក្រុងស្រុក គប្បីបង្កើនការផ្សព្វផ្សាយឱ្យបានផុលផុសបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ដល់សកម្មនេះនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង់ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ការលើកឡើងបែបនេះ គ្រាដែលដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត ស្រុកចុះជួបនិងសំណេះសំណាលជាមួយពលរដ្ឋ៦គ្រួសារ នៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលស្ម័គ្រចិត្តរុះរើសំណង់សង់រំលោភដីចំណីផ្លូវសាធារណៈនៅមុខវត្តអង្គខ្មៅ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា...