វាជារឿងរ៉ាវស្នេហាក្នុងគ្រួសារស្មុកស្មាញ ហើយមើលពីខាងក្រៅទៅគេនឹងយល់ឃើញថាបុរសជាប្តីគឺជាអ្នកក្បត់ប្រពន្ធ ហើយបុរសជាប្តី វុធ បានមានទំនាក់ទំនងស្នេហាជាមួយនឹង ស្ត្រីម្នាក់ទៀតគឺ រ័ត្ន រហូតដល់អ្នកស្រីមរកត ដែលជាតួអង្គ និងជាម្តាយរបស់កូនប្រុសស្រីពីរនាក់បានរន្ធត់ចិត្តនឹងហេតុការណ៍ដែលប្តីរបស់ខ្លួនឯងក្បត់។ ដោយសារតែភាពនិន្ទាឈ្នានីស ចង់ឈ្នះចាញ់របស់រ័ត្ន រ័ត្នបានសម្លាប់មរកតអោយស្លាប់យ៉ាងឈាមត្រជាក់។ ក្រោយមក រ័ត្នបានផ្លាស់មកនៅក្នុងផ្ទះរបស់វុធ គ្រប់គ្នាបានគិតថាលោកវុធ គឺជាប្តីដ៏អាក្រក់ម្នាក់ ដែលមិនបានយល់ពីទឹកចិត្តរបស់ប្រពន្ធ ហើយកូនៗទាំងពីររបស់លោកវុធកាន់តែស្អប់ឪពុកខ្លាំងឡើង។ ដេនកូនប្រុសច្បងរបស់លោកវុធ ដេន បានមានទំនាក់ទំនងស្នេហាជាមួយនឹង កូនស្រីច្បងរបស់ រ័ត្ន ឈ្មោះ ណាណា។...
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញប្រកាសអនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩...
ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី សប្តាហ៍នេះនឹងល្អមើលជាងសប្តាហ៍មុនៗ។ ការប្រកួតម៉ារ៉ាតុង ទំងន់ ៥៤គ ធី ម៉ានិច ជួបជាមួយ អេលីត ផានិត និង ធន់ វ៉ាន់ឌី ជួបជាមួយ សង សាត ដើម្បីដណ្តើមជើងឯកម៉ារ៉ាតុងក្នុងថ្ងៃតែមួយអមជាមួយទឹកប្រាក់ ១ លានរៀន។ មុននឹងដល់វគ្គផ្តាច់ព្រ័ត្រម៉ារ៉ាតុង ថាន់ ប៊ុនរ៉ុង នឹងស្វាគមន៍ អេលីត ឡុងឡី ដែលជាជំនួបសងសឹក។...
នួន រ៉ាថេន នឹងជួបជាមួយ ម៉ិល សារុន ក្នុងប្រភេទទំងន់ ៦០គ ខណៈដែល គង់ ហ៊ូវ ប្អូនប្រុសបង្កើតរបស់ គង់ សំបូរ នឹងជួបជាមួយ ឡូញ វ៉ាន់ឌី ដែលទើបផ្តួលគូប្រកួតសន្លប់ប្រកួតចុងក្រោយ។ អ្វីដែលកាន់តែពិសេស ការប្រកួតសន្សំប្រាក់លានទំងន់ ៦៥គ កែវ សំរិទ្ធ នឹងឈានដល់ជុំទី ៤ ហើយ ដោយនឹងត្រូវជួបជាមួយ...
ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ ៤ គូនឹងអង្រួនសង្វៀនស្ទឹងមានជ័យទាំងព្រឹក។ វត្តមានកូនសិស្សលោកធន់ សុភា កីឡាករ ធន់ ផានិត នឹងជួបជាមួយ ខាន់ សាណុច ប្រភេទទំងន់ ៥៤គ ដូចគ្នានឹង ធន់ ក្របី ជួបជាមួយ ម៉ៅ រិទ្ធី នៅគូពិសេសទី ២។ គូពិសេសទី ៣ ម៉ិល សេងហេង នឹងប្រកួតប្រភេទទំងន់...
វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកកាន់ឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឈិត ប៊ុនកយ នឹងបើកឆាកជួបជាមួយ ផាន់ សុវណ្ណថា ក្នុងប្រភេទទំងន់ ៥៤គ មុនពេល ណុំ សំអន ជួបជាមួយ ឯម ភារុន។ គូពិសេសពីរគូប្រចាំសប្តាហ៍គឺ ម៉ន គឹមឡុង ប្រកួតទំងន់ ៦៥គ ជាមួយ ធា នុរាជ...
គូពិសេសបើកឆាកដំបូង ឈុត ប្រាក់កាក់ នឹងជួបជាមួយ សាំង ផានិតក្នុងប្រភេទទំងន់ ៤៨គ មុនពេលជួបជាមួយ គូពិសេសទី ២ កីឡាករមកពីខេត្តបាត់ដំបង សែន មករា នឹងជួបជាមួយកីឡាករអនិកជនខ្មែរអាមេរិក គីម វ៉ាយអិន។ ចំណែកគូសំខាន់ប្រចាំសប្តាហ៍មាន ២ គូគឺ ធីម ទាន់ ប្រកួតទំងន់ ៦៧គ ជាមួយ នួន រ៉ាថេត...
គូបើកឆាកការផ្សាយផ្ទាល់ សោម ពិសិដ្ឋ ជួប វី សម្ផស្ស ជាគូល្អមើលបាត់ទៅហើយ នៅឡើយគូពិសេសមិនអាចរំលងបាន ធី វ៉ារិទ្ធ ជួប សារឿន ចាន់ ទំងន់ ៦០គ និង ឯម ឡេងលី ម្ចាស់ខ្សែក្រវាត់ខារាបាវ នឹងជួបជាមួយដៃគូទំងន់ធ្ងន់របស់ខ្លួនគឺ ទូច ទូ។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕ រូបតំណាង
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនាឆ្នាំ២០២០ ស្របពេលដែលស្ពាននេះស្ថាបនាបានរួចរាល់ប្រមាណជា៩៥ភាគរតយហើយនោះ។ លោក ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភ្នំពេញមកដល់ពេលនេះ ទាំងអ្នកស្នាក់អាស្រ័យ ទាំងអ្នកស្នាក់នៅអចិន្រ្តៃយ៍មានចំនួនប្រមាណជាងបីលាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញយើង ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាសក្រោមដី លើដីនិងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែងសម្រាប់ពេលនេះ...
(ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរ មិត្តភាពជាតិ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា (Cambodia Beer) នៅតែបន្តការប្រកួតយ៉ាងផុសផុលនៅសង្វៀនស្ទូឌីយ៉ូបាយ័នស្ទឹងមានជ័យ នឹងផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV News។ជាក់ស្តែងការប្រកួតព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា គូឯកកីឡាករ លី រិទ្ធី មកពីក្លិបមីស្ទឺលីគុនខ្មែរ បានផ្តួលកីឡាករជើងចាស់ តក់ សោភណ្ឌ ក្លិបអេភូថងកីឡា ឱ្យបោះបង់ការប្រកួតក្នុងទឹកទី១។ចំនែក ពេជ្រ កក្ដដា ក្លិប ចលនាយុវជនកម្ពុជា...