រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដែលមានតម្លៃជាង ៥លាន ៤សែនដុល្លារ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ពិធីប្រគល់ទទួលជាផ្លូវការបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការរួមចំណែកដ៏មានអត្ថន័យសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋាន គ្រឹះក្នុងការធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅព្រះរាជាណាចក្រកម្ពុជា។...
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលជាស្ថាប័នបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញ បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួនពីរផ្សេងគ្នា ពី Brandon Hall Group សហរដ្ឋអាមេរិក នៅក្នុងកម្មវិធីអភិវឌ្ឍន៍ ជំនាញបុគ្គលិកល្អបំផុត។ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិ ចំនួនពីរ គឺពានរង្វាន់ “HCM Excellence Award 2025” និង “2026 Brandon...
ការប្រកួតកីឡាបាល់ទាត់ដែលមានឈ្មោះថា លីគអភិវឌ្ឍន៍កម្ពុជា (Cambodian Development League) ២០២៥-២០២៦ នឹងរកឃើញជើងឯកនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះហើយ រវាងក្លឹបវិសាខា និងអាយអេសអាយ ដង្កោសែនជ័យ។ ព្រឹកថ្ងៃអាទិត្យនេះ ក្លឹបអាយអេសអាយ ដង្កោសែនជ័យ ប្រកួតជាមួយក្លឹបអឹមអូអាយកំពង់ដេវ៉ា នៅកីឡដ្ឋានអាយអេសអាយ ម៉ោង៨និង៣០នាទីព្រឹក។ ដំណាលគ្នានេះដែរ ក្លឹបវិសាខាធ្វើដំណើរមកកាន់ទឹកដីភ្នំពេញក្រោន។ ក្រោយលេងបាន៩ប្រកួតម្នាក់ វិសាខា និងអាយអេសអាយ មាន២២ពិន្ទុដូចគ្នា។ ដើម្បីក្លាយជាម្ចាស់ពានកម្មវិធីនេះ...
ខណៈសល់ ២សប្ដាហ៍ទៀត នឹងឈានដល់ការប្រកួតជើងទី១ រវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកក្លិបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League ឆ្នាំ២០២៥/២៦ កាលពីថ្ងៃពុធកន្លងទៅ ភ្នំពេញក្រោន បានប្រកាសលក់សំបុត្រអស់ចំនួន ៣,៥០០សន្លឹកហើយ មុនការប្រកួតមកដល់ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ សម្រាប់ជំនួបជើងទី១ ដែលភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះនេះ សំបុត្រមាន ២ប្រភេទ ក្នុងនោះ...
បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជាង៥៧ ៧០០នាក់បានដើរលេងកម្សាន្តសប្បាយរីករាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបង។ លោក ហម អរុណ ថ្លែងឱ្យដឹងបន្ថែមថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធចុះសម្របសម្រួលការរៀបចំសណ្តាប់ធ្នាប់...
ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ កម្ពុជានាំចេញទំនិញសំខាន់ៗចូលទីផ្សារចិន មានទឹកប្រាក់ប្រមាណជាង ១៦៤ លានដុល្លារអាមេរិក កើនឡើងជាង ៥៩ ភាគរយ ដែលនេះបានបង្ហាញអំពីការងើបឡើងវិញ ខណៈនៅក្នុងឆ្នាំ២០២៥ ការនាំចេញទៅទីផ្សារមួយនេះបាន ធ្លាក់ចុះជាបន្តបន្ទាប់។ ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន នៅក្នុងឆ្នាំ២០២៥, បើ យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចក្នុងរង្វង់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៣០ ភាគរយ...
ខ្សែប្រយុទ្ធស្លាបអង់គ្លេស Bukayo Saka បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ៥ ឆ្នាំដែលនឹងរក្សារូបគេនៅ Arsenal ដល់ឆ្នាំ ២០៣១។ បើតាមប្រភពព័ត៌មានឱ្យដឹងថា កិច្ចសន្យាថ្មីនេះក៏បានធ្វើឱ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ Arsenal ផងដែរគឺលើសពី ៣០ ម៉ឺនផោនក្នុងមួយសប្តាហ៍។ កន្លងទៅ Saka បានចុះហត្ថលេខាលើកិច្ចសន្យាដែលរក្សារូបគេដល់ឆ្នាំ ២០២៧ កាលពីឆ្នាំ ២០២៣ តែកិច្ចសន្យាថ្មីនេះ នឹងធ្វើឱ្យបាត់មន្ទិលសង្ស័យពីអនាគតរបស់កីឡាករអង់គ្លេសរូបនេះ។ Arsenal...
ខណៈតម្រូវការទីផ្សារការងារនាពេលអនាគត នឹងត្រូវការកាន់តែច្រើនដោយសារមានភាពបត់បែន។ គ្រូបណ្តុះបណ្តាលជំនាញក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញនូវផលប្រយោជន៍មួយចំនួនពីរៀនជំនាញ ដើម្បីប្រែក្លាយយុវជនពីអ្នកប្រើកម្លាំងបាយ មកជាអ្នកជំនាញប្រើប្រាស់ចំណេះដឹង និងបច្ចេកទេស ដែលធានាបាននូវការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។ លោក លឹម ប៊ុនថុង គ្រូបណ្តុះបណ្តាលជំនាញផ្នែកបរិក្ខាត្រជាក់ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) គឺជាស្ពានចម្លងដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងនៃការរស់នៅ និងការបំពេញការងារ។ លោកបានបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីបណ្តុះបណ្តាលជំនាញ...
រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និងសាងសង់ថ្មីនូវកីឡដ្ឋានខេត្តស្វាយរៀង ដែលមានមូលដ្ឋាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឆ្លើយតបសន្ទុះនៃការគាំទ្រ និងបំពេញលក្ខខណ្ឌតាមកម្រិតស្ដង់ដាររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)។ គិតត្រឹមពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានលេចរូបរាងកាន់តែច្បាស់ ដែលធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រក្លិបជើងឯកលីគកំពូលកម្ពុជា មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកីឡដ្ឋានដ៏ទំនើប ដែលកំពុងមមាញឹកក្នុងដំណើរការសាងសង់ សម្រាប់ត្រៀមទទួលស្វាគមន៍ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនារដូវកាលថ្មីខាងមុខ។ បន្ទាប់ពីធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់ឡើងវិញ នូវកីឡដ្ឋានខេត្តស្វាយរៀង កាលពីដើមខែកក្កដា ឆ្នាំ២០២៥ កីឡដ្ឋាននេះ គ្រោងប្រើពេល ១រដូវកាលពេញ...
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុន និងរូបឯកឧត្តមផ្ទាល់ ស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ និងការត្រឡប់មកវិញ ដោយសុវត្ថិភាពរបស់ទាហានកម្ពុជាទាំង ១៨រូប នៅមុនដំណាច់ឆ្នាំកន្លងទៅ។ រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែងបែបនេះ ក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ(SERVER) សម្រាប់ការគ្រប់គ្រង ទិន្នន័យអ្នកបោះឆ្នោតដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦...