ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរស់នៅ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលំ ប្រវែង២៧ គីឡូម៉ែត្រ ដែលស្ថិតក្នុងឃុំសាគ្រាម និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ សូមជម្រាបថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
មណ្ឌលគិរី៖ ទោះបីជាខេត្តមណ្ឌលគិរី ត្រូវបានគេស្គាល់ថាជាតំបន់សម្បូរទៅដោយភ្នំ និងខ្ពង់រាបក្តី ប៉ុន្តែស្ថានភាពដីនៅទីនោះត្រូវបានគេវាយតម្លៃថា មានជីវជាតិខ្ពស់ និងអំណោយផលយ៉ាងខ្លាំងដល់ការលូតលាស់ស្ទើរគ្រប់ប្រភេទដំណាំ។ ក្នុងចំណោមនោះ ទុរេន បានក្លាយជាដំណាំអាទិភាពមួយ ដែលកសិករក្នុងខេត្តភាគឦសានមួយនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការដាំដុះ និងប្រមូលផល។ ជាក់ស្តែង លោក ជីវន្ត កសិករដាំទុរេនដ៏មានបទពិសោធន៍ម្នាក់ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបានប្រឡូកក្នុងការដាំដុះទុរេនរយៈកាល ៩ ឆ្នាំមកនេះ បានបង្ហាញពីលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។ នៅក្នុងចម្ការរបស់លោក...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័តទទួលយកសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់សេចក្តីព្រាងច្បាប់ខាងលើនេះ ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន សម័យប្រជុំរដ្ឋសភាដោយចាត់ទុកជាការប្រញាប់៕
ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League មិនត្រឹមជាព្រឹត្តិការណ៍ផ្ដល់ឱកាសដល់យុវជន តាមរយៈវិស័យកីឡានោះទេ តែក៏វេទិកាបង្ហាញនូវស្មារតីសាមគ្គីភាពជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីឡដ្ឋានវិសាខា។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិកការ ស.ស.យ.ក និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បានជួបជុំលេងកីឡា...
ភ្នំពេញ៖ ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមការងារបានចុះត្រួត ពិនិ ត្យ ទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានចំនួន ៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៦៥នា ក់ (ស្រី ២៣២នា ក់ ) និងអ្នកគ្មាន លិខិតឆ្លងដែនចំនួន ៣៤នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ មិនបានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)...
ប្រធានសមាគមក្នុងស្រុកមួយបានមើលឃើញថា ប្រទេសកម្ពុជាកំពុងក្លាយជាទីផ្សារដែលចាប់អារម្មណ៍ពីបណ្តាប្រទេសដៃគូនានា លើការធ្វើធុរកិច្ច តាមរយៈការស្វែងរកដៃគូពាណិជ្ជកម្ម ការចែកចាយផលិតផល និងបរិយាកាសវិនិយោគ ទោះបីស្ថានភាពព្រំដែនកម្ពុជា-ថៃ មិនទាន់មានភាពប្រាកដប្រជា ជាប់១ឆ្នាំកន្លងមក និងបញ្ហាសកលជាច្រើនទៀតក៏ដោយ ។ លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបការផ្គូរផ្គងអាជីវកម្មរវាងធុរកិច្ចកម្ពុជា-កូរ៉េ នៅចុង សប្តាហ៍កន្លងមកថា កម្ពុជាមានទីផ្សារបើកចំហរ និងមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពី បរទេស, ក្នុងន័យនេះប្រជាជនកម្ពុជាមានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឡេ ម៉ាច់ ហ៊ុង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ (3rd ASEAN Future...
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ បានប្រកាសបើកជាផ្លូវការគ្រាដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងរដ្ឋ និងឯកជន ដែលបានខិតខំជំរុញសកម្មភាពកីឡាក្រៅម៉ោងសិក្សា និងផ្តល់អាហារូបករណ៍ដល់កីឡាករ-កីឡាការិនី។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា សកម្មភាពទាំងនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗចំនួនពីរ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។ កំណែទម្រង់ដែលជាអាទិភាពដ៏សំខាន់ និងជាមុំមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។ កីឡាមិនត្រឹមតែនាំមកនូវសុខភាព...
រថយន្តវះកាត់ចល័ត និងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តក្រសួងធនធានទឹកនិងឧតុនិយ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានចុះពិនិត្យព្យាបាលភ្នែក ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ។ ពិធីនេះ បានរៀបចំឡើងនៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង នាថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលដោយឯកឧត្ដម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្ដកំពង់ធំ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក...
ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទី ថានី, ឯកឧត្តម រ៉ូ ហ្វីអូស្មាន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ រួមនិងឯកឧត្តម ញ៉ូវ សុង សមាជិកព្រឹទ្ធសភាមណ្ឌលពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះប្រារព្ធធ្វើនៅសាលាឃុំកំពង់ពោធិ៍ ដោយមានការអញ្ជើញចូលរួមពី លោក ងួន ប៉ោសេង...