ស្វាយរៀង ៖ ពលរដ្ឋ និងពលករ វិលមកពីប្រទេសថៃ ក្នុងខេត្តស្វាយរៀង លោកស្រី ជា ផល្លា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើរដល់មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមគ្រូពេទ្យការងារពិនិត្យសុខភាព ជួយសម្រួលបន្ធូរបន្ថយយកសេវាលើសៀវភៅការងារ និងការងារពិនិត្យសុខភាព ខណៈដែលពលរដ្ឋ ក៏ដូចជាពលករ មកពីប្រទេសថៃប្រឈមនិង កង្វះលទ្ធភាពលើការផ្ដល់សេវាទាំង២ខាងលើ ។ ទាក់ទងទៅនិងតំណាងពលរដ្ឋនិងតំណាងពលករមកពីប្រទេសថៃបានស្នើសុំដល់មន្ទីរការងារឲ្យមានការបន្ធូបន្ថយសេវាលើសៀវភៅការងារ និងសេវាពិនិត្យសុខភាពលោកស្រី សុខឿន រីដា តំណាងមន្ទីរការងារ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។ កម្មវិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា...
«ការផលិតមូលធនមនុស្សដែលពោរពេញដោយសមត្ថភាព គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដូច្នេះ «ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅចំពោះមុខគរុនិស្សិតសរុបប្រមាណជិត ៧០០នាក់ ដែលបានមកចូលរួមស្តាប់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៥...
ឯកឧត្តម ចន ណារិទ្ធ ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី ២៥-២៦ ខែមិថុនានេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង និងតម្រូវការផ្តល់ការគាំពារនានា តាមរយៈប្រព័ន្ធគាំពារសង្គម ជូនដល់បងប្អូនពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកកាន់កម្ពុជាវិញ តាមច្រកព្រំដែនកម្ពុជា-ថៃ។ ដើម្បីពិនិត្យ និងវាយតម្លៃពីស្ថានភាពនៃតម្រូវការក្នុងការផ្តល់ការគាំពារជូនដល់ពលរដ្ឋ អាជីវករ ដែលកំពុងវិលត្រឡប់មកកាន់កម្ពុជាវិញ, ឯកឧត្តម ចន ណារិទ្ធ បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យកន្លែងរៀបចំកន្លែងទទួលពលរដ្ឋខ្មែរ របស់ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖ កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ...
យោងតាមសេចក្តីប្រកាសព័ត៌មាននានា ក៏ដូចជាដំណឹងជ្រើសរើសកម្មករនិយោជិត បណ្តាក្រុមហ៊ុន សហគ្រាស បានបង្ហាញតម្រូវការកម្លាំងពលកម្មរាប់រយពាន់កន្លែងដើម្បីឆ្លើយតបតម្រូវការនៃការកើនឡើងរបស់អ្នកបញ្ជាទិញពីទីផ្សារអន្តរជាតិ ក្នុងនោះបណ្ដារោងចក្របានផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះពលករដែលវិលត្រឡប់ពីថៃហើយចង់ស្វែងរកការងារធ្វើ។ ក្នុងបទសម្ភាសន៍រវាងព័ត៌មានប៊ីធីវីនៅព្រឹកថ្ងៃទី២៦ខែមិថុនានេះ លោក លី គឹមស្រៀង ប្រធានរដ្ឋបាលរោងចក្រកាត់ដេរស្បែកជើង ហ្គោលដេន ប្រស្ពើរ ស្ថិតនៅផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះមិនថាតែក្នុងរោងចក្ររបស់លោកមួយប៉ុណ្ណោះទេ សូម្បីរោងចក្រផ្សេងៗទៀត ដែលជាសមាជិកក្នុងសមាគមវិស័យឧស្សាហកម្មកាត់ដេរ ក៏បានប្រកាសជាហូរហែអំពីតម្រូវការកម្លាំងពលកម្ម ដូចជានៅខេត្តស្វាយរៀង កំពង់ចាម និងព្រះសីហនុជាដើម ដោយសារោងចក្រមានការបញ្ជាទិញច្រើន ក៏ដូចជាការពង្រីកអគារបន្ថែមជាដើម...
ភ្នំពេញ ៖ ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌដូនពេញ មានក្រុមហ៊ុនចំនួន២០ក្រុមហ៊ុន បានចូលរួមដេញថ្លៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលាខណ្ឌដូនពេញ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ហើយក្រុមហ៊ុន...
ភ្នំពេញ៖ ទីតាំងហាងមួយកន្លែងយីហោ ចំការស្នេហ៍ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌសែនសុខ ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ រួមទាំងសម្ភារៈមួយចំនួនសង្ស័យពាក់ព័ន្ធករណីបំរើសេវាផ្លូវភេទខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពែញ។ មន្រ្តីនគរបាលជំនាញ បានឲ្យដឹងថា ដោយទីតាំងភោជនីដ្ឋានមួយកន្លែងយីហោ ចំការស្នេហ៍ សង្ស័យថាមានលួចបង្កប់នៅសេវាបម្រើសេវាផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិកជនសហការជាមួយ និងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវ រហូតចុះឆ្មក់បង្រ្កាបជាក់ស្តែងតែម្តង បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានចូលទៅពិនិត្យនៅតាមបន្ទប់ និងកញ្ចុះនីមួយៗ...
កណ្ដាល៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ខេត្តកណ្តាល។