សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម ប៊ូយ ក្វាងហ៊ុយ លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅចំពោះមុខពលរដ្ឋភៀសសឹក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេ ជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានប្រកាសថា ទឹកដីខ្មែរដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ ដោយខុសច្បាប់នាពេលនេះត្រូវតែទាមទារយកមកវិញឲ្យខាងតែបាន ដោយការទាមទារនេះនឹងធ្វើឡើង ដោយសន្តិវិធី និងទៅតាមច្បាប់អន្តរជាតិ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សកាន់អំណាច បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែត្រួតពិនិត្យ និងចាត់វិធានាករចំពោះជនដែលបន្តនាំទំនិញខុសច្បាប់មកពីថៃចូលមកកម្ពុជា ដោយការដកហូតទ្រព្យសម្បត្តិ និងបញ្ជូនពួកគេឱ្យទៅជីកដីនៅតាមព្រំដែនផងដែរ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ៗថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានអ្វីស្ទើតែគ្រប់យ៉ាងហើយ ហេតុអ្វី បានជាពួកទាំងនោះនៅតែបន្តយករបស់មកពីថៃដោយខុសច្បាប់ចូលមកម្ពុជាបន្តទៀត...
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានប្រសិទ្ធនាម ភូមិបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះ ថាជា «ភូមិរង់ចាំ» ។ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកចំនួន ២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានបញ្ជាក់ប្រាប់ជនភៀសសឹកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះពួកគេ ដោយការសាងសង់ ជម្រកបណ្ដោះអាសន្នដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់...
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានថ្លែងផ្ញើសារទៅកាន់ជនរួមជាតិអំពីហានិភ័យ នៃជម្លោះអូសបបន្លាយយូរឆ្នាំរវាងកម្ពុជា និងថៃ ដូចជាអ៊ីស្រាអែល និងកាហ្សា ដូច្នោះដែរ ប្រសិនបើកម្ពុជា ជ្រើសយកការប្រើកម្លាំងដើម្បីដណ្ដើមយកដីដែលថៃរំលោភយកនោះមកវិញ។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹក ចំនួន២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានលើកជាសំណួរថាតើត្រូវធ្វើសង្គ្រាម...
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើក វេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ វេទិកាអនាគតអាស៊ាននេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល»។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន...
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖ -កុំព្យូទ័រលើតុ ចំនួន ២៦គ្រឿង -កុំព្យូទ័រយួរដៃ ចំនួន ៣២គ្រឿង -ទូរសព្ទដៃ ចំនួន ១២១គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន...
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) នៅថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជាជូនគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យប្រជាជនជាង ៦៤០.០០០ នាក់ ផ្លាស់ទីលំនៅ និងរំខានដល់សេវាចាំបាច់ សំខាន់ៗ នៅតាមខេត្តមួយចំនួន។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ...
នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ៣៣១៨គ្រួសារ។ យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២៖០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងក្រោយពេលមានសភាពការណ៍ចុងក្រោយ ប្រជាពលរដ្ឋភៀសសឹកភាគច្រើន បានវិលត្រឡប់ទៅមូលដ្ឋានរបស់ខ្លួនវិញ។...
ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសារច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃ ដែលបន្តចោទប្រកាន់កម្ពុជាថា ចង់បង្កសង្គ្រាម ខណៈជំហររបស់កម្ពុជា គឺប្ដេជ្ញាគោរពកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានឹងថៃ។ ឯកឧត្តម ទៀ សីហា បានថ្លែងថា មួយរយៈនេះ ឯកឧត្តមបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ «រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ...