ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២៦។ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ធំ...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានចូលរួមចំណែកសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា” រវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រួល (ខេមបូឌា)...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆ្នាំ២០២៦ របស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ខណៈវគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារដល់កងកម្លាំងកងទ័ពជើងទឹក ដើម្បីឆ្លើយតបទៅនឹងភារកិច្ចការពារបូរណភាពទឹកដី និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងលម្ហសមុទ្រឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ថ្លែងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆ្នាំ២០២៦របស់កងទ័ពជើងទឹកនោះ ឧត្តមនាវីឯក ទៀ សុខា បានគូសបញ្ជាក់ថា ក្រៅពីអនុវត្ត...
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននិងកំពុងបន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ដោយចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ បានចំនួន១៥,៦៦៩នាក់ ស្រី១០,៧១៨នាក់ (លើសផែនការគ្រោងទុកចំនួន៥ដង) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច។ ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ដោយមានការចង្អុលបង្ហាញដោយសមាណធម៌ ដ៏ប៉ិនប្រសព្វ...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ខណៈរយៈពេលប៉ុន្មានថ្ងៃមកនេះ មានមនុស្សចំនួន ៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរបួសធ្ងន់ ដោយបាតុភូតរន្ទះបាញ់ ។ ការណែនាំនេះធ្វើឡើង ខណៈដឹកនាំក្រុមការងារ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសាកសួរ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងអ្នករងរបួស ដែលស្ថិតនៅក្នុងភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨...
កុមារា-កុមារីប្រមាណ ១៣០នាក់ មកពី ១៥សមាគម/ក្លិប បានចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅខេត្តសៀមរាប។ លោក យីវ វណ្ណឌី គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាបនេះ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដោយផ្ដោតលើកុមារ ៣កម្រិតអាយុ រួមមានកម្រិតកុមារអាយុក្រោម ៩ឆ្នាំ, អាយុក្រោម ១១ឆ្នាំ និងអាយុក្រោម ១៤ឆ្នាំ ខណៈឆ្នាំនេះ...
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសាងនូវក្ដីសង្ឃឹមអ៊ុតកៅអីវគ្គបន្ដ ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី ក្រោយយកឈ្នះក្រុមជម្រើសជាតិ U19 ហ្វីលីពីន ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ឈរលេខ២ ក្នុងពូលC បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ ស្មើក្រុមកំពូលតារាង U19 អូស្ដ្រាលី...
សមត្ថភាព និងភាពច្នៃប្រឌិតរបស់យុវជនកម្ពុជាក្នុងវិស័យបច្ចេកទេស និងបច្ចេកវិទ្យា កំពុងបន្តបង្ហាញឱ្យឃើញកាន់តែច្បាស់ ខណៈសិស្សជំនាញមេកានិចរថយន្តនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបង្កើត និងដំឡើងម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដោយខ្លួនឯង ដែលមានសមត្ថភាពបោះពុម្ពវត្ថុកម្ពស់ជាង ១,៤០ម៉ែត្រ ដើម្បីបម្រើដល់តម្រូវការនៃវិស័យឧស្សាហកម្ម និងការច្នៃប្រឌិត។ យុវជន ឡេង សុខលីន សិស្សជំនាញមេកានិចរថយន្ត បានឱ្យដឹងថា ម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំនេះ ត្រូវបានដំឡើងនៅក្នុងវិទ្យាស្ថានផ្ទាល់ ដោយសិស្សជាអ្នកអនុវត្ត ខណៈគ្រឿងបង្គំមួយចំនួនត្រូវបានទិញពីខាងក្រៅ។...
អាជ្ញាធរមូលដ្ឋានតាមឃុំ-សង្កាត់ ជារៀងរាល់ខែ តែងចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីសម្ភាសធ្វើបណ្ណក្រីក្រ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ទន្ទឹមនឹងការសម្ភាសធ្វើបណ្ណថ្មី អាជ្ញាធរក៏បន្តធ្វើបច្ចុប្បន្នភាព ចំពោះប្រជាពលរដ្ឋដែលមានបណ្ណជិតផុតសុពលភាពផងដែរ។ ការសម្ភាសធ្វើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជាការងារដែលមន្ត្រីឃុំ-សង្កាត់ មន្ត្រីភូមិ ចុះធ្វើជាប្រចាំ នៅពេលពិនិត្យឃើញថា គ្រួសារណាមួយពិតជាមានជីវភាពខ្វះខាត និងត្រូវការចាំបាច់នូវការគាំពារពីរដ្ឋាភិបាល។ ការងារធ្វើបច្ចុប្បន្នភាពបណ្ណទាំងពីរ ក៏អនុវត្តជាប្រចាំផងដែរ នៅពេលដែលមានការពិនិត្យឃើញ ថាបណ្ណគ្រួសារណាមួយជិតហួសសុពលភាព។ ជាក់ស្ដែងប៉ុន្មានថ្ងៃមកនេះ មន្ត្រីសង្កាត់ដង្កោ ខណ្ឌដង្កោ បន្តចុះធ្វើសម្ភាសធ្វើបណ្ណជូនប្រជាពលរដ្ឋរស់នៅ តំបន់ទីលានចាក់សំរាម ជើងឯក។...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងជាថ្មីក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោករបស់កម្ពុជា គឺតែងតែប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី ការទូត ការសន្ទនា ស្របតាមច្បាប់អន្តរជាតិ។ ឯកឧត្តមបានថ្លែងថា ចំពោះ ព្រំដែនសមុទ្រ៖ ចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ មក កម្ពុជា បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាថា...