ការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល២០២៥-២០២៦ ត្រូវបញ្ចប់ដំណាក់កាលទី១នៅចុងសប្ដាហ៍នេះហើយ ខណៈដែលពេលនេះអ្នកគាំទ្របាល់ទាត់ជាតិកំពុងតែតាមដានថាតើក្លឹបបាល់ទាត់វិសាខា បន្តស្ថិតនៅតំបន់៦ក្រុមលើគេ រឺអឹមអូអាយ កំពង់ដេវ៉ា ឡើងមកតំបន់នេះវិញ។ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្កាវើលដ៍ និងក្លឹបបាល់ទាត់បឹងកេត ធានាកៅអីក្នុងតំបន់៦ក្រុមលើគេរួចរាល់ហើយ នៅឡើយវិសាខា និងអឹមអូអាយកំពង់ដេវ៉ា ដែលត្រូវប្រជែងជាមួយគូប្រកួតផ្សេងគ្នា។ ថ្ងៃសៅរ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្លឹបបាល់ទាត់វិសាខា ត្រូវស្វែងរកពិន្ទុ ជាមួយភ្នំពេញក្រោនដែលត្រូវការពិន្ទុប្រជែងជើងឯកជាមួយព្រះខ័នរាជស្វាយរៀង...
កំពង់ធំ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០” ដើម្បីលើកស្ទួយវិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ក្លាយជាកន្លែង «ទៅឈប់ មកឈប់ ដោយបេះដូង» និងគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា និងស្នាក់នៅ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យសេចក្តីព្រាង...
មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម រយៈពេល៣ថ្ងៃ ខេត្តកំពតបានទាក់ទាញភ្ញៀវទេសចរជាង៨ម៉ឺននាក់ កើនឡើងជាង១២%បើធៀបនឹងឆ្នាំមុន។ មូលហេតុដែលភ្ញៀវមកលេងច្រើនដោយសារហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងខេត្តល្អ កន្លែងដើរលេងច្រើនសំប្បូរបែប ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញ នៅក្រុងកំពត ខណៈដែលសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ រៀបចំបានល្អ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៦...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News របស់សហរដ្ឋអាមេរិកថា កម្ពុជាបាននិងកំពុងបង្កើនយ៉ាងខ្លាំងក្លានូវការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងឆ្លងដែនរបស់ខ្លួន ដែលសម្ដេចចាត់ទុកថាជា «ភាពជោគជ័យដែលកំពុងកើនឡើង»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា កម្ពុជា បានបង្កើនអន្តរកម្មជាមួយបណ្ដាដៃគូនានា ជាពិសេសជាមួយអង្គភាព FBI ដោយភ្នាក់ងារ គណៈកម្មាធិការ និងនគរបាលជាតិរបស់កម្ពុជា កំពុងធ្វើការរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមអនឡាញ ដូច្នេះនេះគឺជាភាពជោគជ័យដែលកំពុងកើនឡើង»។ សម្ដេចមានប្រសាសន៍ទៀតថា...
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក (ម៉ោងនៅអាមេរិក»។ កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលជាស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី...
កម្ពុជា-កូរ៉េ បាននិងកំពុងជំរុញបង្កើតកិច្ចសហការកាន់តែប្រសើរ និងមានសក្តានុពលខ្ពស់ នៃការបង្កើនទំនាក់ទំនង ក្នុងក្របខណ្ឌ ទេ្វភាគី និងតំបន់ ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មកំពុងរីកលូតលាស់ នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃ ប្រទេសទាំងពីរ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូត វិសាមញ្ញ...
កម្ពុជា និងជប៉ុនបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងទ្វេភាគីក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការវិនិយោគបៃតង និងការបញ្ចេញកាបូនទាប។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ ក្នុងគោលបំណង លើកកម្ពស់ការការពារបរិស្ថាន...
វិមានរដ្ឋសភា ៖ រដ្ឋសភាកម្ពុជាកំពុងពន្លឿនការងារបច្ចេកទេស យ៉ាងសកម្ម ដើម្បីត្រៀមរៀបចំកិច្ចពិភាក្សាតុមូល និងវេទិកាថ្នាក់ ដឹកនាំអន្តរជាតិសំខាន់ៗចំនួន៣ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ក្នុងគោលបំណងដោះស្រាយវិបត្តិអាកាសធាតុ និងជំរុញការវិនិយោគក្នុងវិស័យកសិកម្មប្រកបដោយចីរភាព និងការទទួលខុសត្រូវ។ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយលេខាធិការដ្ឋានអាយប៉ា និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីពិភាក្សាផ្ដោតសំខាន់លើការរៀបចំ ផែនការសម្រាប់ព្រឹត្តិការណ៍ធំៗដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន៖...
នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់ដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ ដែលស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ សូមជម្រាបថា គម្រោងសាងសង់ស្ថានីយរ៉ាដាថ្មីនេះ ត្រូវបានអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការដំឡើងស្ថានីយរ៉ាដាប្រភេទ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្នុងឱកាសនៃជំនួប, ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា...