ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva ដែលគោលបំណងនៃជំនួប គឺណែនាំខ្លួនជាផ្លូវការអំពីតួនាទី និងភារកិច្ចរបស់អ្នកសម្របសម្រួលប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែង និងទូលំទូលាយរវាងអង្គការសហប្រជាជាតិ និងក្រសួងសុខាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។...
ក្នុងឆ្នាំ២០២៥ កន្លងមកនេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានបម្រើសេវាជូនស្រី្តពិនិត្យផ្ទៃពោះ សម្រាកពេទ្យ និងសម្រាលកូន បានចំនួន ១៥៥,៣២៧ករណី។ នេះបើតាម របាយការណ៍របស់មនី្ទរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានចេញផ្សាយនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏បានចូលរួមអបអរសាទរទិវាជាតិសុខភាព មាតាទារក និងកុមារ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវតិ្ថភាព ប្រសិទ្ធភាព...
ភ្នំពេញ៖ ឧស្សាហកម្មកៅស៊ូរបស់កម្ពុជា គឺជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងផ្ទៃដីដាំដុះជិតកន្លះលានហិកតា កំពុងផលិតកៅស៊ូដែលមានគុណភាព ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។ រោងចក្រផលិតសំបកកង់រថយន្តជាប្រភពមានតម្រូវការផ្គត់ផ្គង់ជ័រកៅស៊ូក្នុងស្រុកដ៏សំខាន់ក្នុងចន្លោះពី ២០ ទៅ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា សព្វថ្ងៃប្រទេសកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តយ៉ាងតិច ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម។ ក្នុងនោះរោងចក្រផលិតសំបកកង់រថយន្តម៉ាក សៃលុន ជារោងចក្រធំជាងគេ ដែលមានសមត្ថភាពផលិតរហូត២២លានគ្រាប់ក្នុងមួយឆ្នាំ។ លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខសំបកកង់រថយន្ត...
ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៥គីឡូម៉ែត្រ រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នឹងត្រឡប់មកវិញជាថ្មី នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងប្រព្រឹត្តទៅ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព»។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងជំនួបពិភាក្សាជាមួយអាជ្ញាធរខេត្ត និងក្រុមការងារពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យការងារ នៅប្រាសាទភ្នំជីសូរ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ស៊ុត ខុន...
Newcastle United រកបានជ័យជំនះយ៉ាងធំធេង និងកក់ក្តៅមុនត្រលប់មកទឹកដីរបស់ខ្លួនវិញក្រោយយកឈ្នះនៅទឹកដី Qarabag ៦-១ ជើងទីមួយវគ្គ Play-Off រកកៅអីវគ្គ ១៦ ក្រុមចុងក្រោយ Champions League។ ខ្សែប្រយុទ្ធស្លាប Anthony Gordon រកបានដល់ទៅបួនគ្រាប់ម្នាក់ឯងក្នុងការប្រកួតនេះ ពោលគឺគ្រាប់ដំបូងកើតឡើងតាំងពីនាទីទី ៣ មុនពេលដែលខ្សែការពារ Malick Thiaw រកបានគ្រាប់នាំមុខ ២-០ នៅនាទីទី ៨។...
ក្រុមនិស្សិតទំនាក់ទំនងអន្តរជាតិ មានសុទិដ្ឋិនិយមខ្ពស់ចំពោះសម្តេចធិបតី ក្នុងការបង្ហាញឆន្ទៈដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃទៅកាន់ពិភពលោក តាមរយៈការប្រាប់ការពិតអំពីការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ ។ ក្រោយពេលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន អន្តរជាតិ រ៉យទ័រកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយបានលើកឡើងអំពីបានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព របស់ថៃ ដោយបានបន្តរំលោភបំពានចូលជ្រៅមកក្នុងដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជានោះ ក្រុមនិស្សិតសិក្សាស្រាវជ្រាវលើកិច្ចការងារទំនាក់ទំនងអន្តរជាតិ បានបង្ហាញការគាំទ្រលើគតិបណ្ឌិតរបស់សម្តេចប្រមុខថ្នាក់ដឹកនាំដែលបានលើកយកបញ្ហា ព្រំដែនបង្ហាញប្រាប់ពិភពលោកឱ្យបានដឹងច្បាស់អំពីភាពពិតរបស់ប្រទេសថៃដែលបានឈ្លានពានមកលើកម្ពុជា ទាំងដែលកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយ ដែលធ្លាប់បានព្រមព្រៀងគ្នា ទាំងទ្វេភាគី...
កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន មន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ដែលសម្រេចបានប្រមាណ83% ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ នេះបើតាមការឲ្យដឹងពីលោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី...
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បាន ផ្តល់ថវិកាសាងសង់អគារសិក្សាស្តង់ដារតេជោ បានប្រមាណជាង៤០០០អាគារ ហើយបើតាមបណ្តាគណៈគ្រប់ គ្រងសាលារៀន បានឲ្យដឹងថា គ្រប់អគារសិក្សាស្តង់ដារតេជោ បានផ្តល់គុណតម្លៃបន្ថែមច្រើន ជាពិសេសគឺមាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយចំនួនទៀតផងដែរ ដើម្បីឲ្យសិស្សមានសមត្ថភាពស្របតាម ទីផ្សារការងារ។ តំណាងគណៈគ្រប់គ្រងវិទ្យាល័យហ៊ុន សែន តាខ្មៅ នៅខេត្តកណ្តាល អ្នកគ្រូ...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិអង្គការ Exceed Worldwide ចូលជួបសម្តែងការគួរសម។ ក្នុងជំនួបនោះ លោក Carson Harte បានធ្វើសេចក្តីរាយការណ៍អំពីការផ្តល់សេវាកម្មដល់ជនមានពិការភាព និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រដល់អង្គការ Exceed Worldwide។...
ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង អាចផលិតអគ្គិសនី បានចំនួន ១០០មេហ្កាវ៉ាត់ តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដោយមានកិច្ចសហការរវាងអគ្គិសនី កម្ពុជាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ អគ្គិសនីដែលផលិតបាននេះ រួមចំណែកធានាសន្តិសុខថាម ពលនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យរវាងEDC និងADB បានពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់អគ្គិសនីកកើតឡើងវិញ សំដៅធានាសន្តិសុខថាមពល និងភាពទុកចិត្តបាន ក្នុងការ ផ្គត់ផ្គង់អគ្គិសនីមានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍ។ ការថ្លែងនេះ...