ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២...
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសង្ស័យនៅផ្ទះលេខ២១ និងផ្ទះលេខ២៣ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ បានឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់ ជាបន្តបន្ទាប់និងដកហូតវត្ថុតាងមួយចំនួនរួមទាំងកាំភ្លើងផងដែរ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់មានឈ្មោះ LUO TIAN ZHU ភេទប្រុស អាយុ៣៥ឆ្នាំ និងបានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖...
ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង ៦ ៣៩៣ ៥០០ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ ដោយឡែក នៅឆ្នាំ២០២៥ ក្រសួងបរិស្ថានបានធ្វើការទប់ស្កាត់ទឹកកខ្វក់មិនឱ្យមានការបំពុលតំបន់ទឹកសាធារណៈ ឬតំបន់ទឹកស្អាត នៅក្នុងប្រទេសកម្ពុជា បានជាង២០លានម៉ត្រែគូប។ សរុបមកគិតចាប់ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ទឹកកខ្វក់ចំនួនជាង២៦លាមម៉ត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបំពុលតំបន់ទឹកសាធារណៈ ប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមានហានិភ័យខ្ពស់ ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ...
សន្និសីទស្តីពីការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម នឹងក្លាយជាកាតាលីករ ជួយបង្កើនភាពលេចធ្លោក្នុងតំបន់ អំពី វឌ្ឍនភាពនៃវិស័យភស្តុភារកម្មរបស់កម្ពុជា ពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជាឱ្យកាន់តែរីកចម្រើន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោក Tassilo Bronzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហធិបតី ក្នុងសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម»...
លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូចៗ បានមើលឃើញថា ប្រទេសកម្ពុជា កំពុងស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានបង្ហាញនូវការគត់សម្គាល់ឃើញបែបនេះ ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ...
លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា។ លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបង្ហាញនូវការប្ដេជ្ញាបែបនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវប្រធានធនាគារ AIIB...
ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាស្តីពីការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងនូវ ការប្រើប្រាស់ផលិតផលជាតិ ជំនួសឱ្យផលិតផលនាំចូល ដែលជាកម្លាំងចលករជំរុញ SME បង្កើនការផលិត និងពង្រីកសមត្ថភាពបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ។ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី «ការធ្វើពិពិធកម្មទីផ្សារ ផលិតផលកម្ពុជា» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញនិងការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងសិក្ខាសាលានេះ បានឆ្លុះ បញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងទំនាក់ទំនងភាពជាដៃគូនឹងគ្នារវាងរដ្ឋ...
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ៣ម៉ឺន៥ពាន់នាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែស្ថានភាពមិនទាន់អំណោយផល ឬដោយសារមានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួសដើម្បីបិទផ្លូវ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបានឱ្យដឹងទៀតថា ចំណែកជនភៀសសឹកប្រមាណជាង៩៤% ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញហើយក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាល។ អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ក្នុងការជួយស្តាឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយសុទ្ធដឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ...
កម្ពុជាក្នុងនាមម្ចាស់ផ្ទះរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០» បានជំរុញបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ប្រើប្រាស់យន្ដការកីឡា ដើម្បីលុបបាត់នូវជម្លោះ និងវិវាទផ្សេងៗ ហើយបង្កើតបាននូវសន្ដិភាព និងការអភិវឌ្ឍវិស័យកីឡាក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកសិក្ខាសាលា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយសិក្ខាសាលានេះ...
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ ក្រុមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលសង្កាត់ក្រាំងពង្រ និងអាជ្ញាធរភូមិទឹកថ្លា បានបន្តចុះត្រួតពិនិត្យតាមដាន រកប្រភពបំពុល ដែលបានបង្កឲ្យត្រីងាប់នៅស្ទឹងព្រែកត្នោត នាពេលកន្លងមក ស្តិតក្នុងភូមិសាស្ត្រសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ផ្នែកខ្សែទឹកខាងលើនៃចំណុចដែលមានសេចក្តីរាយការណ៍ករណីមានត្រីងាប់)។ ក្រុមការងារបានធ្វើការពិនិត្យស្ថានភាព នៅតាមដងស្ទឹងព្រែកត្នោត ដែលពាក់ព័ន្ធនឹងការបញ្ចេញសំណល់រាវ ពីតាមរោងចក្រ ចូលស្ទឹងព្រែកត្នោត ចំនួន ៣ ក្រុមហ៊ុន...