អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីបានទទួលបានសារាចរណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បានចេញបទបញ្ជាដោយ ទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម ក្នុងករណី ចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ។ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម...
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកកម្មវិធីសុខភាពផ្លូវភេទ បន្តពូជ និងសិទិ្ធនៅកម្ពុជា បានជំរុញឱ្យគណៈឆ្មបកម្ពុជា ក៏ដូចជាស្ថាប័ន និងដៃគូរអភិវឌ្ឍពាក់ព័ន្ធ ពង្រឹងលើប្រព័ន្ធផ្តល់អាជ្ញាបណ្ណ និងការបន្តអាជ្ញាបណ្ណតាមរយៈការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ឱ្យបាន១០០ភាគរយ ដើម្បីធានាការផ្តល់សេវាឆ្មបប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (Continuing Professional Development CPD) និងការអនុវត្តគ្លីនិកផ្អែកលើសមត្ថភាព ដែលឆ្លើយទៅតាមតម្រូវការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលក្នុងការកាត់បន្ថយមរណៈភាពមាតា-ទា...
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង និងអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចុះជួបជាមួយប្រជាពលរដ្ឋជាង ៧០គ្រួសាររស់នៅក្នុងបុរីដឹស្តារវីឡា ស្ថិតនៅភូមិតំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងដែលមានបញ្ហាប្រឈម មិនទទួលបានទឹកស្អាតប្រើប្រាស់ ដោយសារក្រុមហ៊ុនគ្មានលទ្ធភាពដោះស្រាយភ្ជាប់បណ្តាញទឹកស្អាតតាមកិច្ចសន្យា ក៏ព្រោះតែក្រុមហ៊ុនមានវិបត្តិថវិកាគម្រោងធ្ងន់ធ្ងរ។ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ថ្លែងឱ្យដឹងថា ដើម្បីឆ្លើយតបនូវសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ក៏ដូចជាសំណូមពររបស់អាជ្ញាធរសង្កាត់ផងនោះ រដ្ឋាករទឹកបាត់ដំបងបានសម្រេចធ្វើការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋដែលបានចូលទៅរស់នៅជាក់ស្តែង ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្រសើរ តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅទីនោះ បានឱ្យដឹងថា...
“Site Oficial Da Mostbet No Brasil ️ Registro Rápido Mostbet Brasil Cassino On The Internet 24 7 Electronic Empresa De Apostas? Caça-níqueis Licenciados, Illustres Chances, Bônus...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនកិច្ចសាលពិព័រណ៍ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សាលពិព័រណ៍ប្រវត្តិសាស្រ្ត១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន មានទីតាំងនៅចំនុចប្រសព្វនៃផ្លូវ Beichen East និង Datun North Road ក្នុងសង្កាត់...
ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ និង JICA បន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ ខណៈដែលការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ក្នុងជំហានទី១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ បានអនុវត្តបញ្ចប់ទៅដោយជោគជ័យកាលពីឆ្នាំ២០២៣ ហើយពេលនេះ បានបន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ បន្តទៀត។ កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា...
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ពិធីនេះ ក៏មានការអញ្ជើញចូលចូលពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ...
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជាបានរៀបចំខ្លួនរួចរាល់ហើយ ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ខាងមុខ ដែលនេះគឺជាការតាំងចិត្តខ្ពស់រាជរដ្ឋាភិបាល ។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច លើកទី១ ដែលមានប្រទេសចំនួន៧ចូលរួម ឯកឧត្តម លី ធុជ មានប្រសាសន៍ថា បើពិនិត្យលើសូចនាករ ពាក់ព័ន្ធនឹងដំណើរការ នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺវិស័យសំខាន់ កម្ពុជាឆ្ពោះទៅមុខ ដែលក្នុងនោះ រួមមានវិស័យមូលធនមនុស្ស និងសង្គមកិច្ច ប៉ុន្តែវិស័យសេដ្ឋកិច្ច...
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយពីឃើញមន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានចុះមកធ្វើប្លង់ជាលក្ខណៈប្រព័ន្ធ(ប្លង់រឹង)ជូនពួកគាត់នាពេលនេះ។ ប្រជាពលរដ្ឋបានសំដែងការដឹងគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានបែបនេះ។ ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយបានជួយដល់សុខទុក្ខប្រជាពលរដ្ឋមិនរើសអើងនិន្នាការអ្វីឡើយ។ មកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏រឹតតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទ្វេរឡើង។...
នៅវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ៣ថ្ងៃ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។