ព្រះសីហនុ ៖ មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖ ១• ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង...
ភ្នំពេញ ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម។ ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និងឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។ ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន? កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ...
នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ ក្នុងជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមបាន...
បេក្ខភាពចំនួន ១០នាក់ សុទ្ធសឹងតែខ្លឹមខ្លាំង មានសមត្ថភាពពិសេសរៀងៗខ្លួន ពិសេសជំនាញទៅលើការផាត់លំអរលើផ្ទៃមុខអោយមើលទៅមានការទាក់ទាញ ខុសប្លែកពីការផាត់មុខជាទូទៅ។
ភ្នំពេញ៖ ឯកឧត្តម ឃ្លាំង ហួត ជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះសារនៅលើហ្វេសប៊ុក ចំអកទៅលោក ភូមិថាំ វៈឆៈយៈឆៃ ภูมิธรรมเวชยชัย នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃថា ធ្លាប់រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោរហូតដល់៤ម៉ោង (ម៉ោង២រសៀល ដល់ម៉ោងប្រមាណជិត៦ល្ងាច) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ប៉ុន្ដែនាយករដ្ឋមន្រ្ដីស្ដីទីរូបនេះបែរជាភ្លេចមេរៀនរបស់ខ្លួនដែលធ្លាប់ជួបផ្ទាល់។ ឯកឧត្តម ឃ្លាំង ហួត...
«ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលយកកូនឈើទៅដាំតាមសហគមន៍ និងដាំស្តារព្រៃ មិនត្រឹមតែបង្កើនភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ដើមឈើ ដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ហើយក័ជាផ្នែកមួយ នៃការអភិវឌ្ឍគោលដៅលំហែបៃតង ដែលទាក់ទាញទេសចរ នាពេលអនាគតផងដែរ»។ នេះគឺជាថ្លែងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅចំពោះមុខថ្នាក់ដឹកនាំ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ...
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ (The 16th AIPA Caucus) នៅវិមានរដ្ឋសភា។ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន AIPA ដែលបានរៀបចំកិច្ចប្រជុំនេះប្រកបដោយជោគជ័យ និងស្នើឱ្យមានការពិចារណាបង្កើត វេទិកាអ្នកដឹកនាំសភា...
កាលពីសប្តាហ៍មុន ក្រសួងមុខងារសាធារណៈ បានសហការជាមួយនឹងលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីអភិវឌ្ឍផែនការការងារ ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»។ កិច្ចការរបស់ACCSM ត្រូវបានកំណត់ដោយផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ដែលផែនការនេះ ត្រូវបានសហការអនុវត្តជារួម ដោយប្រទេសជាសមាជិកអាស៊ាន។ ផែនការសកម្មភាពនេះ ជាការគាំទ្រដល់គោលដៅនៃការកសាង និងធានានិរន្តរភាពសេវាសាធារណៈជូនដល់ប្រជាជនអាស៊ាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងថាមវន្ត។ កន្លងមក ប្រទេសជាសមាជិកអាស៊ាន សម្រេចបានសមិទ្ធផលជាច្រើន...
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្ដីណែនាំពីការរឹតបន្តឹងការអនុវត្តសៀវភៅបន្ទុករបស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់។ តាមរយៈលិខិតរបស់អគ្គលេខាធិការដ្ឋាន បានធ្វើការណែនាំដល់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណ និងសៀវភៅបន្ទុក ឱ្យបានម៉ឺងម៉ាត់ និងធានាឱ្យបាននៅការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងការប្រតិបត្តិការអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងដាច់ខាតនូវរាល់សកម្មភាពចាប់ជំរិតនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរមនុស្សនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរអាវុធនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរគ្រឿងញៀននៅក្នុងកាស៊ីណូ និងសកម្មភាពកសាងកម្លាំងសន្តិសុខខុសច្បាប់នៅក្នុងកាស៊ីណូ ព្រមទាំងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។ ក្នុងករណីរកឃើញថា...