បេក្ខជនពីព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយសំរឹទ្ធិ (Bronze Medal) ចំនួន១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២, និងទទួលបានពានរង្វាន់ល្អឆ្នើម (Best of Nation Award)...
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានគណៈមេប្រយោគទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការប្រគល់ដុំ និងបែងចែកសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងត្រូវអប្បមាទទូទាំងប្រទេសប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ក្រោមការពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអង្គភាពប្រឆាំងអំពើពុករលួយ។ តាមការគ្រោងទុក ក្រសួងបានកំណត់យកថ្ងៃទី២០...
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និងអត្រាកំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ហើយចំពោះអ្នកប្រព្រឹត្តល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
សម្រាប់ទិវារត់រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មានអត្តពលិកមកពី៤៧ប្រទេស ជុំវិញពិភពលោក ដែលមានអត្តពលិកសរុបជាង៤ពាន់នាក់ ក្នុងនោះ អត្តពលិកបរទេសសរុបមានជិត ១ពាន់នាក់។ ផ្តល់បទសម្ភាសន៍ឱ្យទូរទស្សន៍ BTV ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា បានមានប្រសាសន៍ថា ទិវានេះមែនទែនទៅ ត្រូវរៀបចំនៅថ្ងៃទី៣ខែសីហា ប៉ុន្តែដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា.ថៃ ត្រូវលើកពេលមករៀបចំនៅថ្ងៃទី៣១ខែសីហា ក្នុងនោះសង្កេតឃើញមានអត្តពលិកចូលរួមនៅតែមានចំនួនច្រើន ដែលមានរហូតដល់ជាង៤ពាន់នាក់ និងមកពី៤៧ប្រទេសជុំវិញពិភពលោក ដែលទំាងអស់នេះដោយសារអត្តពលិក នៅតែមានការជឿជាក់ចំពោះរាជរដ្ឋាភិបាល ទើបបណ្តាលធ្វើឱ្យអត្តពលិក...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ល្ងាចថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងជំនួបទ្វេភាគីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន។ អញ្ជើញអមដំណើរសម្តេចបវរធិបតី រួមមានលោក ប្រាក់ សុខុន...
សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចាបទឈប់បាញ់ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ។ ប្អូនប្រុស រតនៈ បានប្រាប់ភរិយាខ្ញុំ អំពីអត្ថន័យនៃរូបគំនូរនេះ៖ រូបប្រជាពលរដ្ឋជាច្រើនពេលផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។ រូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ គឺតំណាងអោយវីរកងទ័ព និងវីរនគរបាលជាតិយើង ដែលពេលនោះកំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការពារជាតិ ទឹកដី និងប្រជាជនរបស់យើង។ ចំណែកឯរូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចាបទឈប់បាញ់ នៅថ្ងៃ ២៨ កក្កដា ២០២៥ នៅប្រទេសម៉ាឡេស៊ី...
ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា បទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីស្តីទីថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី...
(ព្រះវិហារ-ឧត្តរមានជ័យ-បន្ទាយមានជ័យ)៖ សម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងអ្នកសារព័ត៌មានកម្ពុជា ប្រមាណ៤០នាក់ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៣ គឺ៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្យសនកម្ម និងផលវិបាក ដែលបានកើតចេញពីជម្លោះព្រំដែនកម្ពុជាថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ពិសេសនៅពេលបានអញ្ជើញដល់ទីតាំងផ្សេងៗដែលបានទទួលរងការវាយប្រហាររពីសំណាក់កងទ័ពថៃ ក្រុមអ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសន៍ជាមួយ ព្រះសង្ឃ នាយកសាលា ប្រធានមណ្ឌលសុខភាព អាជ្ញាធរខេត្ត/ស្រុក...
ឯកអគ្គរដ្ឋទូតបារាំង ប្រគល់អំណោយសម្ភារៈអភិរក្សបណ្ណសារដល់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលនេះបង្ហាញឱ្យឃើញអំពីកិច្ចសហ- ប្រតិបត្តិការល្អ រវាងសាធារណរដ្ឋបារាំង និងព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់របស់បារាំង ចំពោះវិស័យបណ្ណសាររបស់ កម្ពុជា។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ លើកឡើងទទួលអំណោយសម្ភារៈអភិរក្ស បណ្ណសារ ពីឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះថា...