សង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃនេះ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបជាង២ម៉ឺននាក់ បើធៀបនឹងពិធីបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃទី២០២៥ថយចុះ៤៦ភាគរយ។ ភ្ញៀវទេសជាតិ និងអន្តរជាតិបានមកលេងកម្សាន្តស្នាក់នៅតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ៣ថ្ងៃនេះមានចំនួន២៦,៥២០នាក់។ ក្នុងនោះ ទេសចរជាតិ២៥,៣៨៨នាក់ និងអន្តរជាតិ១,១៣២នាក់។នេះបើតាមការបញ្ជាក់របស់លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង។ លោក សាគុណ ភក្តី បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ស្ថិតិភ្ញៀវទេសចរនៅពេលនេះ គឺថយចុះ២២,៧៤៩ នាក់ ស្មើនឹង៤៦ភាគរយ។ ដោយឡែក...
តាកែវ៖ ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី ១៤និងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ នេះ សម្រាប់ខេត្តតាកែវមានបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិបានធ្វើដំណើរកម្សាន្តចំនួនជិត១លាននាក់ ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយ:ពេល៣ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្រាប់ថ្ងៃទី ទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង ១៦ ម៉ឺននាក់ ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរណ៍ឈាម ២០ ម៉ឺននាក់និងថ្ងៃទី ១៦ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់។ សរុបទាំង៣ថ្ងៃ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ ២០២៦ នេះ មានភ្ញៀវទេសចរណ៍សរុបចំនួន៩០៨៨២៤នាក់...
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប្រមាណ១លានជាង៨៤ម៉ឺននាក់ បានដើរលេងកម្សាន្ដក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦នេះ ក្នុងនោះមានអ្នកទេសចរជាតិនិងអន្ដរជាតិ ប្រមាណជាង៨ម៉ឺន៩ពាន់នាក់ បានទៅទស្សនាប្រាសាទអង្គរ។ អ្នកទេសចរជាតិបានសម្ដែងមោទនភាព នៅពេលខ្លួនបានឃើញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនា ប្រាសាទអង្គរជាច្រើនកុះករ និងប្រកបដោយស្នាមញញឹម ដែលនេះបានបង្ហាញថា ប្រជាជនខ្មែរ បានចូលរួមលើកកម្ពស់ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់ខ្លួនកាន់តែច្រើន ដើម្បីឱ្យពិភពលោកបានស្គាល់ប្រាសាទបុរាណរបស់ខ្មែរ។ពួកគាត់បន្ដថា បើទោះបី ការដើរកម្សាន្ដពិធីបុណ្យចូលឆ្នាំថ្មី មានអាកាសធាតុកក្ដៅបន្ដិចក៏ពិតមែន ប៉ុន្ដែពេលចូលដល់តំបន់ប្រាសាទអង្គរ ហាក់មានអារម្មណ៍ត្រជាក់ត្រជុំ ដែលពួកគាត់ហៅថា...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំប្រជុំនៅទីបញ្ជាការស្រាលវត្តភ្នំ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបន្ថែមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកដើរលេងកំសាន្តសប្បាយ នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត។ សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីឲ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្តសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦...
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ ឃើញថា មានប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បាននាំគ្នាមកលេងកម្សាន្ត នៅរមណីយដ្ឋានទឹកជួរកាំពី តំបន់ទេសចរណ៍នានា និងនៅតាមទីវត្តអារាម ក្នុងខេត្តក្រចេះយ៉ាងច្រើនកុះករ ពោរពេញដោយស្នាមញញឹមគ្រប់គ្នា។ គិតត្រឹមរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សរុបមានចំនួន ៦៩,៩៦២នាក់។ នេះតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្តក្រចេះ។ តាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរណ៍ទៅលេងកំសាន្តភាគច្រើន រួមមាន៖ ទឹកជួរទន្លេមេគង្គកាំពី អន្លង់ផ្សោត...
រតនគិរី៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកកម្សាន្តក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋ និងទេសចរជាតិ អន្តជាតិដើរលេងកម្សាន្តជាង ១៥ម៉ឺននាក់ ក្នុងនោះទេសចរពីក្រៅខេត្តចំនួន ៤៧,៦៥៥នាក់កើនឡើង០.៨ %។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំនួនភ្ញៀវទេសចរសរុបខាងលើមានភ្ញៀវអន្តរជាតិ ចំនួន៧៧០នាក់ កើនឡើង ១៣.១%។ ដោយឡែកប្រជាពលរដ្ឋក្នុងខេត្ត ដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន...
សីហនុ៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោពេញទៅដោយក្តីមោទនភាពចំពោះវប្បធម៌ជាតិ នាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំក្រុងកំពង់សោម បានអញ្ជើញចូលរួមយ៉ាងកុះករក្នុងពិធីស្រង់រូបសំណាក “ព្រះថោង-នាងនាគ”។ ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តយ៉ាងសប្បាយរីករាយតាមរយៈការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៅទូទាំងខេត្ត។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកយាយ លោកតា ពុកម៉ែ បងប្អូន...
មណ្ឌលគិរី៖ ព្រឹត្តិការណ៍សង្ក្រាន្តសែនមនោរម្យរយៈពេល ៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ក្នុងខេត្តមណ្ឌលគិរី បានបិទបញ្ចប់ទៅជាមួយទិដ្ឋភាពនៃការជួបជុំគ្នាយ៉ាងកុះករ និងភាពសប្បាយរីករាយពេញក្រុងសែនមនោរម្យ ទោះបីជាស្ថិតិភ្ញៀវទេសចរសរុបមានការថយចុះបន្តិចបន្តួច បើធៀបនឹងឆ្នាំកន្លងទៅក៏ដោយ។ យោងតាមរបាយការណ៍របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្ត និងស្នាក់នៅក្នុងខេត្តមណ្ឌលគិរី មានចំនួនសរុប ២៣,២៥៣ នាក់។...
ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ប្រមាណ១លានជាង៨៤ម៉ឺននាក់ បានដើរលេងកម្សាន្ដក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មេឬ នៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦នេះ។ របាយការណ៍មន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួនប្រមាណ ១,៨៤២,៤៣៨ នាក់ក្នុងនោះ មានអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១,៨៣៧,០០០ នាក់ និង និងភ្ញៀវទេសចរបរទេស មានចំនួន ៥,៤៣៨ នាក់ ៕
តាកែវ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តតាកែវមាន ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ បានធ្វើដំណើរកម្សាន្តចំនួនជិត១លាននាក់ ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយ:ពេល៣ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្រាប់ថ្ងៃទី ទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង ១៦ ម៉ឺននាក់ ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរណ៍ឈាម ២០ ម៉ឺននាក់និងថ្ងៃទី ១៦ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់។ សរុបទាំង៣ថ្ងៃ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ ២០២៦ នេះ មានភ្ញៀវទេសចរណ៍សរុបចំនួន៩០៨៨២៤នាក់...