មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងឱ្យដឹងថា នៅឆ្នាំ២០២៧ខាងមុខនេះ កម្ពុជានឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ហើយក៏នឹងធ្វើបន្ថែមឱ្យវិស័យឧស្សាហកម្មកាត់ដេរកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ កាលពីសប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៧ខាងមុខ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី៤ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោកស្រី ដរហ្សា ណាហ្សេមី សាល់មែន (Mrs.Dorsa Nazami-Salman) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ជំនួបនេះមានគោលបំណងសំខាន់ក្នុងការចែករំលែកព័ត៌មានស្តីពីបច្ចុប្បន្នភាព និងលទ្ធផលនៃការប៉ាន់ប្រមាណស្ថានភាពរស់នៅរបស់ជនភៀសសឹក ដែលកំពុងស្នាក់នៅតាមជម្រកបណ្តោះអាសន្ន។...
ប្រជាពលរដ្ឋមានសុទិដ្ឋិនិយមខ្ពស់លើគោលជំហរមុខមាំរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាត Online Scams ខណៈថ្មីៗកម្ពុជាបានបន្តបណ្តេញជនបរទេសពាក់ព័ន្ធ ជាង២ពាន់៦រយនាក់ ចេញពីប្រទេស។ ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បាននឹងកំពុងបង្កើនល្បឿនកាន់តែខ្លាំងក្លា ក្នុងការបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់បង្កប់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចម្រុះជាតិសាសន៍ជាច្រើននាក់ និងបានអនុវត្តទោសទណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។ ពិសេសក៏បានកសាងនីតិវិធី ក្នុងការចាប់បញ្ជូន ខ្លួនជនបរទេសរ៉ាប់ពាន់នាក់ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ពលរដ្ឋ ថ្លែងអំណរគុណសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលនេះជាផ្នែក...
ប៉ៃលិន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីលើកសម្រស់ខេត្តប៉ៃលិន កំពុងត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្កានុពល ដែលជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបម្រើឱ្យប្រយោជន៍ប្រជាជន និងលើកកម្ពស់មុខមាត់ជាតិ។ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សោភ័ណភាព នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ព្រំដែន គឺជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន ជាពិសេសគឺការបង្កលក្ខណៈងាយស្រួល ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។...
ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ។ សេចក្តីព្រាងច្បាប់...
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូកិច្ចប្រជុំពិភាក្សាគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ ស្តីពីច្បាប់កាតព្វកិច្ចយោធានៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចកក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យ សិក្សា និងបានប្រគល់ជូនគណៈកម្មការជំនាញពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សូមជម្រាបថា កាលពីថ្ងៃទី២៣...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រី-វិស័យលើកទី៦ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធី គោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែឧសភា នេះ បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារក្រៅប្រទេស ឆ្នាំ២០២៧-២០២៨ ដែលតាមរយៈសិក្ខាសាលានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តទីផ្សារទាក់ទាញទេសចរ ការកំណត់គោលដៅទីផ្សារ ខណៈវិបត្តិជម្លោះ សង្គ្រាម តម្លៃប្រេងពិភពលោក បង្កការប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍។ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា សិក្ខាសាលា ស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារក្រៅប្រទេសឆ្នាំ២០២៧...
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែឧសភា នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងជួយជួសជុលផ្ទះប្រជាពលរដ្ឋ ប្រមាណ៥០ខ្នង ដែលត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់ នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នាល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ និងបានបំផ្លាញផ្ទះប្រមាណជាង៥០ខ្នង។ ឯកឧត្តម អ៊ុ រាត្រី បានបន្តជំរុញណែនាំឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមានឡើង ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ ជាដើម ដែលបណ្តាលឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ...
ការចូលរួមការប្រកួតហែលទឹកវ័យចាស់ ឆ្នាំ២០២៦ (Cambodia Master Swimming 2026) ហុចផលចំណេញបំផុតដល់សុខភាព និងផ្តល់ឱកាសជួបជុំជាមួយមិត្តភ័ក្ត្រទាំងខ្មែរ និងបរទេស។ នេះជាការបញ្ជាក់របស់ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយបញ្ចប់ការប្រកួតកីឡាហែលទឹក វ័យចាស់ ការពីចុងសប្តាហ៍កន្លងទៅ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលជាគោលបំណងសំខាន់គឺចង់ផ្តល់ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ចូលរួម ស្រលាញ់វិស័យកីឡាហែលទឹក និងសុខភាព និង...